នយោបាយ

តើលោកអ្នកដឹងទេថា ហេតុអ្វីបានជាជនជាតិ ម៉ុងហ្គោល មិនហូបនំលោកខែ របស់ចិន?

ហើយលោកអ្នក ក៏អាចគិតពិចារណា អំពីកលល្បិចទុច្ចរិត គៀងគរប្រមូលសមាជិក ហូបនំបញ្ចុក របស់មេបក្ស រត់ចោលស្រុក ផងដែរ

វាជារឿងស្មានមិនដល់ ដែលជនជាតិហានរបស់ចិន បានប្រើល្បិចសែននំលោកខែ ដើម្បីបញ្ចប់ការត្រួតរយៈពេល៨៨ឆ្នាំ របស់ជនជាតិម៉ុងហ្គោល មកលើជនជាតិហានរបស់ចិន។

នៅឆ្នាំ១២៨០ ស្តេចចម្បាំងម៉ុងហ្គោលឈ្មោះ Genghis Khan និង Kublai Khan បានលើកទ័ពឈ្លានពានត្រួតត្រាប្រទេសចិន ហើយបានបង្កើតរាជវង្សថ្មីមួយឈ្មោះ រាជវង្សយន់ (កាលនោះបានចាត់រាជទូតឈ្មោះ ជី តាក្វាន់ មកយកសួយសារអាករពីនគរខ្មែរ)។

ពេលត្រួតប្រទេសចិន ពួកម៉ុងហ្គោលបានហាមប្រាមយ៉ាងតឹងរឹង មិនអោយជនជាតិហានប្រមូលគ្នាផ្តុំគ្នាបានទ្បើយ។ ពេលវេលាទុំជោរបានមកដល់ គឺនៅឆ្នាំ១៣៦៨ មុនបុណ្យសែននំលោកខែបីថ្ងៃ មេដឹកនាំចលនាប៉ះបោរជនជាតិហានឈ្មោះ Zhu Yuanzhang បានបញ្ជារអោយបក្សពួករបស់ខ្លួន ដើរលក់នំលោកខែ អោយជនជាតិហាន ទូទាំងប្រទេសចិន។ ក្នុងនំលោកខែពួកគេបានសរសេរសារសំងាត់ ជាក្រដាសខ្មៅបិទជាប់ក្រោមនំប្រាប់អោយជនជាតិហានក្រោកទ្បើងប៉ះបោរ នៅយប់ថ្ងៃសែននំលោកខែ ដើម្បីសម្លាប់ជនជាតិម៉ុងហ្គោលនៅគ្រប់ច្រកល្ហកទាំងអស់។

រាត្រីសែននំលោកខែ មកដល់ជនជាតិហានបើកនំហូប ឃើញសារសំងាត់នោះ ក៏នាំគ្នាងើបប៉ះបោរទូទាំងប្រទេស បញ្ចប់ការត្រួតរយៈពេល៨៨ ឆ្នាំ របស់ជនជាតិម៉ុងហ្គោល ហើយបង្កើតរាជវង្សថ្មីមួយ ឈ្មោះរាជវង្សម៉េង ៕
ដោយ ៖ តាន់ វុទ្ធា ទីប្រឹក្សាសមាគម អ្នកសារព័ត៌មាន កម្ពុជា ចិន

Facebook Comments

To Top