តារា

Lee Siu Kei តារាជើងចាស់ លាចាកលោកហើយ ក្នុងវ័យ៦៩ឆ្នាំ

ហុងកុង៖ តារាសម្តែងល្បី ក្នុងអំឡុងឆ្នាំ១៩៩០ លោក Lee Siu Kei ដែលគ្រប់គ្នាស្គាល់ច្បាស់ តាមរយៈខ្សែភាពយន្ត “ចុងភៅទេវតា”នោះ បានលាចាកលោកហើយ ក្នុងវ័យ៦៩ ឆ្នាំ ។

ព័ត៌មានពីJaynestar បានអោយដឹង នៅថ្ងៃទី៣ ខែមិថុនានេះ ឆ្នាំ២០១៩នេះថា លោក Lee Siu Kei ជាតារាសម្តែងជើងចាស់ និងជាផលិតករផងនោះ បានស្លាប់នៅថ្ងៃទី២ ម្សិលមិញនេះ ដោយសារជំងឺមហារីកថ្លើម ។ តារាសម្តែង Lois Koo ជាមិត្តស្និទស្នាល បានប្រាប់អ្នកព័ត៌មាន នៅថ្ងៃនេះថា លោក Lee បានស្លាប់នៅមន្ទីរពេទ្យ Queen Elizabeth ក្នុងទីក្រុងហុងកុង គឺលោកកើតជំងឺនេះ តាំងពីឆ្នាំ២០១៨មកម្ល៉េះ និងធ្លាប់វះយកសាច់ដុះ ចេញម្តងហើយដែរ ដោយមានការជំរុញ លើកទឹកចិត្តពីមិត្តសិល្បៈ ។ ទាំងលោកLouis Koo និង លោក Frankie Ng និងសិល្បករជើងចាស់ជាច្រើនទៀត បានបង្ហាញអារម្មណ៍ក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់រូបលោក Lee ។

កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំនេះ លោកLee បានរៀបការ ជាមួយអ្នកស្រី Yau Hau Ching វ័យ៥៨ឆ្នាំ ដែលតែងនៅក្បែរយល់ចិត្តលោក អស់ពេល៣០ ឆ្នាំកន្លងមក តែគួរឲ្យសោកស្តាយ លោកមិនអាចរស់នៅ ជាប្តីប្រពន្ធបានយូរ ដោយសារជំងឺកាចសាហាវមួយនេះ ៕
ដោយ៖ ទូច សុខលីដា

Facebook Comments

To Top