តារា

សាឌី ក្លាយជាតារានាំសំណាង ដល់អ្នកនិយម ពិសាភេស្ជៈប៉ូវកម្លាំង វើក ក្រៅពីអាជីព ជាពិធីការនីទូរទស្សន៍

ពិធីការិនីដ៏ស្រស់ស្អាត របស់ទូរទស្សន៍បាយ័ន កញ្ញា សាឌី ត្រូវបានជ្រើសរើស ជាតារានាំសំណាង ជូនដល់អ្នកពិសា ភេសជ្ជៈប៉ូវកម្លាំង វើក។

លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែកគ្រប់គ្រង ការប្រគល់រង្វាន់ វើក ឲ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រេចជ្រើសរើសកញ្ញា សាឌី ដោយសារពិធីការិនីរូបនេះ មានទេពកោសល្យវោហារខ្ពស់។ ម្យ៉ាងកញ្ញាគឺជាអ្នកនិយម ញ៉ាំភេសជ្ជៈប៉ូវកម្លាំង វើក។

លោក ម៉ៃឃើល បន្ថែមថា កញ្ញា សាឌី ក្នុងសម្លៀកបំពាក់បំពាក់សាមញ្ញ ពណ៌ខៀវក្រហម របស់ភេសជ្ជៈប៉ូវកម្លាំង វើក តែងធ្វើដំណើរទៅគ្រប់ទិសទី ដើម្បីនាំយករង្វាន់៤០លានរៀល ទៅប្រគល់ជូនអតិថិជន ដែលបានឈ្នះពីក្រវិលកំប៉ុង វើក ដល់គេហដ្ឋាន។

កញ្ញា សាឌី ថ្លែងថា «នាងខ្ញុំពិតជាសប្បាយចិត្ត ដែលបានក្លាយជាផ្នែកមួយ នៃការផ្លាស់ប្ដូរជីវភាព របស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការនាំយកសំណាង ទៅប្រគល់ជូនអតិថិជន ដែលបានឈ្នះពីក្រវិលកំប៉ុង វើក។ នាងខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនផងដែរ ដែលបានជ្រើសរើសនាងខ្ញុំ ធ្វើជាតារានាំសំណាងនេះ»។

កញ្ញា សាឌី ប្ដេជ្ញាចិត្ត ធ្វើឲ្យការងារនាំសំណាង ប្រគល់ជូនអតិថិជន ដំណើរបានល្អ ខណៈការងារ ជាពិធីការនីទូរទស្សន៍របស់នាង គឺនៅបន្តដូចប្រក្រតី៕

Facebook Comments

To Top