អន្តរជាតិ

លោកប្រធាន ស៊ី របស់ចិន ចង់ពិភាក្សា បញ្ហារំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ជាមួយលោក ពូទីន

បរទេស៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង ដែលនឹងចំណាយទស្សនកិច្ច ផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយនេះ គឺលោកចង់ដោះស្រាយបញ្ហាបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសរុស្ស៊ី លោក លីហ៊ួ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក លីហ៊ួថា «ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីលោកប្រធានស៊ីជីនពីង នឹងផ្លាស់ប្តូរទស្សនៈជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើវិស័យនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ និងវិស័យដទៃទៀត ដែលរួមមានបញ្ហាទាក់ទងនឹងការផ្សារភ្ជាប់សហភាពសេដ្ឋកិច្ចអ៊ុយរ៉ាសៀ និងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ , ការលុបបំបាត់អាវុធនុយក្លេអ៊ែរននៅឧបទ្វីបកូរ៉េ ក៏មានផងដែរ»។

សូមជម្រាបថា ប្រធានាធិបតីចិននឹង ទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃទី ៥-៧ ខែមិថុនា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស៊ីត្រូវបានគេរំពឹងថានឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ដែលជាវេទិកាសាកលលោកដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងអ្នកជំនួញមកពីប្រទេសជាច្រើន៕  ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top