អន្តរជាតិ

វីវរហើយ វៀតណាមសម្លាប់ ជ្រូកអស់ ២លានក្បាលហើយ ដោយសារឆ្លងជំងឺ ប៉េស្តជ្រូកអាហ្វ្រិក

បរទេស៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម របស់វៀតណាម បាននិយាយថា វៀតណាមបានសម្លាប់សត្វជ្រូកចំនួន ២ លានក្បាលដែលមាន ជំងឺប៉េស្តជ្រូកអាហ្រ្វិក ខណៈដែលវីរុសនៅតែបន្តរាលដាល។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Nguyen Xuan Cuong រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម នៅក្នុងកិច្ចប្រជុំនីតិបញ្ញត្តិក្នុងរដ្ឋសភា កាលពីថ្ងៃសុក្រថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលបានចូលលុកលុយប្រទេសវៀតណាម កាលពីដើមខែកុម្ភៈ គឺបានរាលដាលចូល ទីក្រុង និងខេត្តចំនួន ៤៨ ក្នុងចំណោម ខេត្ត និងក្រុង៦៣របស់វៀតណាម។

លោក Cuong បានថ្លែងថា «នេះជាបញ្ហាធំ មិនដែលធ្លាប់ជួបប្រទះនៅក្នុងឧស្សាហកម្មកសិកម្មនៅលើពិភពលោក»។

រដ្ឋមន្រ្តីកសិកម្មវៀតណាមរូបនេះ បន្ថែមថា បើគ្មាននីតិវិធីត្រឹមត្រូវដើម្បីទប់ស្កាត់ជំងឺនេះរួមផ្សំជាមួយនឹងលំនាំគំរូអាកាសធាតុនោះទេ ជំងឺនេះអាចរីករាលដាលទៅកាន់តំបន់ថ្មី និងប៉ះពាល់ឡើងវិញនៅតំបន់ពីមុនៗ ឬថែមទាំងវាយប្រហារទៅលើកសិដ្ឋានខ្នាតធំទៀតផង៕

Facebook Comments

To Top