ព័ត៌មានជាតិ

អនុប្រធាន ក្រុមហ៊ុន UDG៖ តំបន់តារាសាគរគឺជា កន្លែងអភិវឌ្ឍវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ មិនមែនជាមូលដ្ឋាន យោធារបស់ចិននោះទេ

ភ្នំពេញ៖ លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group(UDG) បានបញ្ជាក់ថាគម្រោង អភិវឌ្ឍឆ្នេរសមុទ្រតារាសាគរ (Dara Sakor Seashore Resort Development) ដែលកំពុងអភិវឌ្ឍន៍ លើផ្ទៃដីប្រមាណ ៣៥០០០ ហិកតាគ្រប់ដណ្តប់ លើស្រុកបុទុមសាគរ និងស្រុកគីរីសាគរនៃខេត្តកោះកុងនោះ គឺជាកន្លែងអភិវឌ្ឍន៍ផ្នែក សេដ្ឋកិច្ចពាណិជ្ជកម្មនិងផ្នែកទេសចរណ៍ មិនមែនជាកន្លែងដូចដែល គេចោទប្រកាន់ ថាជាព្រលានយន្តហោះ និងកំពង់ផែយោធារបស់ចិននោះទេ។

លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group (UDG) បានលើកឡើងក្នុងបទសម្ភាសន៍ ជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាសហប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច) នៅថ្ងៃទី៣១ឧសភានេះថា “នេះជាគម្រោងពាណិជ្ជកម្ម សុទ្ធសាធក្នុងនោះមានផ្នែក ទេសចរណ៍និងឧស្សាហកម្មផលិត ដាច់ខាតគឺអត់មានខាងយោធាទេ។ យើងចង់បំភ្លឺចំពោះការចុះផ្សាយ មិនពិតមួយចំនួនផងដែរគឺ មែនទែននេះជាកន្លែងបើក ចំហរហើយស្វាគមន៍មនុស្សទាំងអស់ មកមើលដល់ទីនេះ”។

លោក WANG CHAOអនុប្រធានក្រុមហ៊ុនUnion Development Group(UDG) បានបញ្ជាក់ថាព្រលានយន្តហោះ អន្តរជាតិនៅកោះកុង នឹងសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២០ ខណៈកំពង់ផែទឹកជ្រៅសម្រាប់ ទទួលទេសចរកំពុងបន្ត សាងសង់ហើយផ្នែកលើគោក នៃកំពង់ផែនឹងរៀបចំ ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ “ឥឡូវនេះជាសំខាន់យើង កំពុងអភិវឌ្ឍន៍ ព្រលានយន្តហោះអន្តរជាតិក្នុងដំណាក់កាល ទី១គឺយើងព្រលានយន្តហោះ 4Fដែលចេញពីនេះ (កោះកុង)ទៅដល់ប៉ារីស ហើយយើងគ្រោងសាងសង់ព្រលានយន្តហោះ នេះឲ្យហើយស្ថាពរនៅឆ្នាំ២០២០”។

ពាក់ព័ន្ធនឹងកំពង់ផែវិញ លោក WANG CHAOបានបញ្ជាក់ថា”
ឥឡូវ យើងកំពុងរៀបចំកំពង់ ផែមួយដែលមានចំណុះ១០ម៉ឺនតោនស្ថិតនៅចំណុចថ្មសដែលមានជម្រៅទឹកប្រើការបាន គឺមានជម្រៅ១៤ម៉ែត្រផ្នែក លើគោកនៃតំបន់នោះយើងនឹងធ្វើវាឲ្យ ទៅជាតំបន់សេដ្ឋកិច្ចពិសេស”៕

Facebook Comments

To Top