ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិក សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ទទួលសញ្ញាបត្រ ពីវិទ្យាស្ថាន Estate Agents នាប្រទេសសិង្ហបុរី ផ្នែក អ្នកជំនាញអលនទ្រព្យអន្តរជាតិ

ភ្នំពេញ៖ លោកស្រី ចែវ សុឃុន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា កាលពីពេលថ្មីៗនេះបានដឹកនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចូលរួមវគ្គសិក្សា ផ្នែកអ្នកជំនាញអចលទ្រព្យអន្តរជាតិ ដើម្បីសិក្សាស្វែងយល់បន្ថែម ពីវិស័យអចលនទ្រព្យ ដោយបានបញ្ចប់ និងទទួលសញ្ញាបត្រ ពីវិទ្យាស្ថាន Estate Agents នាប្រទេសសិង្ហបុរី ។

ក្នុងដំណើរទស្សកិច្ច និងសិក្សារស្វែងយល់បន្ថែម របស់សមគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នេះដែរ លោក សំរិត គុជវុត្ថា សមាជិកក្រុមប្រឹក្សាសមាគមន ក្នុងនាមតំណាងឲ្យកូនខ្មែរ ក៏បានធ្វើការស្វែងរក ជំនួយអាហារូបករណ៍ សិក្សានៅសកលវិទ្យាល័យ ប្រទេសសិង្ហបុរីផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញ អចលទ្រព្យកម្ពុជា ក៏បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមនអ្នកជំនាញអចលនទ្រព្យ នៅប្រទេសសង្ហបុរី ក្នុងការសហការ លើវិស័យមួយនេះ ឲ្យកាន់តែរីកចម្រើន និងលើកស្ទួយវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ផងដែរ៕

Facebook Comments

To Top