អន្តរជាតិ

អ្នកកាសែត៖ ជ័យជំនះរបស់ លោក មូឌី គឺពិតជាដំណឹងអាក្រក់ សម្រាប់ប៉ាគីស្ថាន

បរទេស៖ អ្នកកាសែត និងអ្នកសង្កេតការណ៍ យោធា លោក Rakesh Kishnan Simha បានពន្យល់ថា ជ័យជម្នះរបស់គណបក្ស Bharatiya Janata Party (BJP) អាចប៉ះពាល់ដល់ទំនាក់ទំនង រវាងឥណ្ឌា និងប៉ាគីស្ថាន និងការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ រវាងរដ្ឋាភិបាលទីក្រុង ញូដេលី និងទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Rakesh Kishnan Simha ជាអ្នកសារព័ត៌មានឥណ្ឌា និងជាអ្នកវិភាគកិច្ចការបរទេស និងថែមទាំងជាអ្នកសង្កេត ការណ៍យោធាផងនោះ បាននិយាយថា “ជ័យជម្នះរបស់គណបក្ស Bharatiya Janata Party (BJP) ពិតជាព័ត៌មានអាក្រក់ខ្លាំងណាស់ សម្រាប់ប៉ាគីស្ថាន” ។

បន្ទាប់ពីប្រតិបត្តិការវាយ ប្រហារពីដែនអាកាស Balakot របស់កងកម្លាំងអាកាសឥណ្ឌា (IAF) កាលពីថ្ងៃទី ២៦ ខែកុម្ភៈទៅលើតំបន់កាស្មៀរ បាញ់យន្តហោះឥណ្ឌា និងយន្តហោះរបស់ប៉ាគីស្ថានមកនោះ ភាពតានតឹងបន្តរវាងញូដេលី និងអ៊ីស្លាមបាដ។

ជាលើកដំបូងចាប់តាំងពី ឯករាជ្យមកឥណ្ឌាបានចាប់ផ្តើមឆ្លើយ តបទៅនឹងការវាយប្រហារភេរវកម្មប៉ាគីស្ថានជាមួយ នឹងការវាយប្រហារពី លើអាកាសដ៏បំផ្លិចបំផ្លាញ “។ អ្នកវិភាគយោធាបាន ចង្អុលបង្ហាញថា” ឧទាហរណ៏គំរូនៃគោលនយោបាយសងសឹកមិន សមាមាត្ររបស់លោកម៉ូឌី គឺប្រតិបត្តិការវាយប្រហារដែនអាកាស Balakot ដែលយន្តហោះចម្បាំង ១២ គ្រឿងបានវាយប្រហារជំរុំភេរវកម្មនៅទូទាំងព្រំដែនអន្តរជាតិ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top