អន្តរជាតិ

ប្រធានាធិបតី មិកស៊ិកអំពាវនាវ ប្រធានាធិបតី អាមេរិកបញ្ហារឿង ជនភៀសខ្លួន

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្ រទី៣១ ខែឧសភានេះ បានឲ្យដឹងថាប្រធានាធិបតី ម៉ិកស៊ិកលោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍បានធ្វើការប្រកាស ស្នើឱ្យមានកិច្ចសន្ទនា ដ៏ស៊ីជម្រៅមួយជាមួយអាមេរិកដើម្បីដោះស្រាយ បញ្ហាចំណាកស្រុក នៅព្រំដែនអាមេរិក ម៉ិកស៊ិក។

នៅក្នុងលិខិតមួយទៅ កាន់សមភាគីអាមេរិកលោក Donald Trump លោក Lopez Obrador បានថ្លែងថាបញ្ហាសង្គមមួយនេះ គឺមិនគួរត្រូវបានដោះស្រាយដោយពន្ធឬវិធានការបង្ខិតបង្ខំនោះឡើយ។លោក Lopez Obrador បានផ្ញើលិខិតនេះបន្ទាប់ពីលោក Trump បាននិយាយនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធ៥ភាគរយថ្មីសម្រាប់ទំនិញម៉ិកស៊ិកទាំងអស់ដែលបាននាំចូលចាប់ពីថ្ងៃទី១០ខែមិថុនាដើម្បីដាក់សម្ពាធឱ្យប្រទេសនេះបញ្ឈប់ជនអន្តោប្រវេសន៍គ្មានឯកសារឆ្លងកាត់ព្រំដែនរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយកាលពីល្ងាចថ្ងៃ ព្រហស្បតិ៍សេតវិមានបាននិយាយថាប្រសិនបើស្ថានភាព នៅតាមព្រំដែនអាមេរិកនិងម៉ិកស៊ិកមិនត្រូវបានកែលម្អទេ នោះពន្ធគយនឹងត្រូវកើនឡើងដល់ ១០ភាគរយចាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៩ បន្ថែមទៀត៕

Facebook Comments

To Top