ព័ត៌មានជាតិ

ជនជាតិកូរ៉េម្នាក់ គ្មានលិខិតឆ្លងដែន គ្មានលុយ គ្មានទីកន្លែងស្នាក់នៅ ចង់ទៅប្រទេសកំណើត វិញក៏ដើរចូលស្នាក់ការ អន្តោប្រវេសន៍ឲ្យ សមត្ថកិច្ចជួយ

ភ្នំពេញ ៖ ជនជាតិ កូរ៉េ ម្នាក់ ឈ្មោះ LEE TAE SEON ភេទ ប្រុស អាយុ ៦៦ ឆ្នាំ នៅ ថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០១៩ វេលា ម៉ោង ១២ និង ២០ នាទី បាន មក ស្នាក់ ការ អន្តោប្រវេសន៍ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ស្ថិត នៅផ្ទះ លេខ ១៣ ផ្លូវ លេខ ១៥៨ សង្កាត់ បឹង រាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ គោលបំណង ចង់ សមត្ថកិច្ច ជួយ ដោយ រូបគេ គ្មាន លិខិតឆ្លងដែន គ្មាន លុយ គ្មាន ទីកន្លែង ស្នាក់ នៅ ពិតប្រាកដ និង ចង់ទៅ ប្រទេស កូរ៉េ វិញ ។

លោក វរសេនីយ៍ទោ ជា ចិ ត្រា នាយការិយាល័យ សហការ ជាមួយ នាយកដ្ឋាន ស៊ើបអង្កេត និង អនុវត្ត នីតិវិធី នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឱ្យ ដឹង ថា បន្ទាប់ មក កម្លាំង ការិយាល័យ ស៊ើបអង្កេត និង អនុវត្ត នីតិវិធី សាកសួរ ដឹង ថា ជន នេះ ចូល មក ប្រទេស កម្ពុជា នៅ ថ្ងៃ ទី ១២ ខែមេសា ឆ្នាំ ២០១៥ តាម ច្រក អាកាស យាន្ត ដ្ឋា ន អន្តរជាតិ ភ្នំពេញ គោលបំណង ទេសចរណ៍ ។

បច្ចុប្បន្ន គ្មាន កន្លែង ស្នាក់ នៅ ពិតប្រាកដ ដើរ ដេក តាម ទី សាធារណៈ និង គ្មាន លិខិតឆ្លងដែន ជាប់ នឹង ខ្លួន ត្រូវ បាន បញ្ជូន ទៅ នាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី អនុវត្ត នីតិវិធី បន្ត ៕

Facebook Comments

To Top