តារា

ស្រាបៀរអាន់ឆ័រ ចាប់រង្វាន់លើកទី ២ សម្រាប់កម្មវិធី អាពាហ៍ពិពាហ៍ ឆ្នាំ២០១៨-២០១៩

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់រង្វាន់ ជ័យមង្គល លើកទីពីរ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុង ឆ្នាំ២០១៨-២០១៩ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ ២០១៨-២០១៩ នេះត្រូវបានរៀបចំឡើង ជាពិសេសសម្រាប់អតិថិជន របស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមានសំណាង បានឈ្នះរង្វាន់ដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ រយៈពេលបួនថ្ងៃបីយប់ នៅលើនាវាកម្សាន្តដ៏ទំនើប គឺ៖

លោកអ្នកអាចស្វែងរកឈ្មោះ របស់លោកអ្នកនៅលើកាសែត ឬលើតំណគេហទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន ១៥ គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទង ទៅដោយផ្ទាល់។

កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ របស់ស្រាបៀរ អាន់ឆ័រ រដូវកាលថ្មីនេះ៖
-រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 20-49 កេស ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន 2 ក្បាល។
-រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 50-99 កេស ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន 2 ក្បាល ធុងទឹកកកដំណើរកម្សាន្ត 1ធុង។
-រាល់ការជាវស្រាបៀរ អាន់ឆ័រ ចំនួន 100 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន 2 ក្បាល ធុងទឹកកកដំណើរកម្សាន្ត 1 ធុង និងប័ណ្ណផ្សងសំណាង 1 សន្លឹក។
គូស្វាមីភរិយាថ្មីចំនួន 50 គូ នឹងមានឱកាសដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ រយៈពេលបួនថ្ងៃបីយប់ នៅលើនាវាកម្សាន្តដ៏ទំនើប ទៅកាន់កោះភូកេត ចំនួន ១៥ រង្វាន់ ជូនគូស្វាមីភរិយាថ្មី ដែលមានមហាសំណាង។

នេះគឺជាដំណើរកម្សាន្តលើកដំបូង តាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគូស្វាមីភរិយា នឹងហោះហើរ ទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរ តាមនាវាទៅកាន់កោះភូកេត។ នាវានឹងឈប់ចតនៅប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរកម្សាន្ត រយៈពេលមួយថ្ងៃផងដែរ។
ដំណើរកម្សាន្តនេះ នឹងកាន់តែមានរំភើបខ្លាំង ពីព្រោះគូស្វាមីភរិយា នឹងរីករាយធ្វើទស្សនកិច្ច ក្នុងប្រទេសចំនួន 3 គឺសិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។ មានការចាប់រង្វាន់ដ៏អស្ចារ្យនេះ ចំនួនមួយលើកទៀត គឺថ្ងៃទី20 ខែតុលា ឆ្នាំ 2019។

ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាស ឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 011 222 400/011 333 500។
ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top