អន្តរជាតិ

ក្រៅតែរថយន្ត ក្រុមហ៊ុន Fordចាប់ផ្តើម អាជីវកម្មថ្មី ប្លែកមួយទៀត

បរទេស: ជាយូរមកហើយដែរ គ្រប់គ្នាបានដឹងថា ក្រុមហ៊ុនយក្សអាមេរិក Ford ជាអ្នកជំនាញ ខាងផលិតរថយន្តដ៏ល្បីជាពិសេស ប្រភេទរថយន្តPick Up និងរថយន្តប្រភេទ SUV ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមួយនេះ បែរជាត្រូវបានគេជឿជាក់ថា កំពុងដកស្រង់ពិសោធ ជាមួយនឹងអ្វីដែលខុសគ្នាទាំងស្រុង ពីអាជីវកម្មរបស់ខ្លួនមួយនេះ។

ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានប្រកាសកាលពីថ្ងៃអង្គារថាខ្លួន កំពុងធ្វើតេស្ត មនុស្សយន្ត ដើម្បីដឹកទំនិញចេញពីរថយន្តបើកបរខ្លួនឯង ទៅកាន់គេហដ្ឋានរបស់អតិថិជនទាំងឡាយ។ ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលក្រុមហ៊ុន Ford កំពុងសាកល្បង ការដឹកជញ្ជូនជាមួយរថយន្តបើកបរខ្លួនឯង ដែលវាបានក្លាយទៅជា ការជំរុញឲ្យមានប្រជាប្រិយភាពឡើង នៃការដើរទិញឥវ៉ាន់ អនឡាញរបស់ពិភពលោក។

ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុននេះ បានរកឃើញថាពេលខ្លះ វាមិនស្រួលឡើយ សម្រាប់មអាជីវកម្មថ្មីស្រឡាងមួយនេះនេះ ដូច្នេះខ្លួនក៏បានសម្រេចចិត្ត ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Agility Robotics ដែលមានមូលដ្ឋាននៅរដ្ឋ Albany ក្នុងរដ្ឋ Oregon ដើម្បីបង្កើតមនុស្សយន្តមានរូបរាង និងដំណើរដូចមនុស្ស ដែលមានសមត្ថភាពផ្ទុកកញ្ចប់ទំនិញ រហូតទៅដល់៤០ផោន។

ក្រុមហ៊ុនFord បាននិយាយទៀតថា មនុស្សយន្តដែលត្រូវបានគេហៅថា Digitអាចដើរឡើងជណ្តើរ ដើរលើដីមិនស្មើគ្នានិងរក្សាតុល្យភាព ទោះបីជាវាបុកទង្គិច ជាមួយនឹងវត្ថុអ្វីមួយក៏ដោយ។

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top