អន្តរជាតិ

កងទ័ពឥណ្ឌា និងកងទ័ពចិនជួបគ្នា នៅតំបន់ Ladakh ភាគខាងលិច

បរទេស៖មន្ត្រីការពារជាតិមួយរូប បាននិយាយនាពេលថ្មីៗនេះថា កងទ័ពឥណ្ឌានិងកងទ័ពចិន ទើបបានប្រារព្ធធ្វើជំនួបមួយ នៅតាមខ្សែបន្ទាត់ ការពារជាក់ស្តែង ក្នុងតំបន់ Ladakh ភាគខាងលិច នៃរដ្ឋជេមូនិងរដ្ឋកាស្មៀរ។

យោងទៅតាមមន្ត្រីនាំពាក្យ ការពារជាតិមួយរូប បានឲ្យដឹងថា ការជួបគ្នានៃកងកម្លាំង ការពារព្រំដែនទាំងពីរ គឺត្រូវបានធ្វើឡើង នៅចំណុចជំនួប DBO-TWT ដោយគណៈប្រតិភូឥណ្ឌា មានការដឹកនាំ ដោយលោកឧត្តមសេនីយ៍ Arvind Kapoor មកពីកងកម្លាំងវាយប្រហារ។

ចំណែកគណៈប្រតិភូ របស់កងទ័ពប្រទេសចិនវិញ គឺត្រូវបានដឹកនាំ ដោយឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Wei Han នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top