ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនរថយន្ត រឹបអូសសត្វពស់៥កេស នៅផ្លូវជាតិលេខ៥

ពោធិសាត់ ៖ កម្លាំងរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចាប់ឃាត់រថយន្ត១គ្រឿង ដឹកសត្វពស់ ដាក់ក្នុងកេស​បិទជិតចំនួន៥កេស ទម្ងន់ប្រមាណជិត១០០គីឡូក្រាម ចាត់ការតាមច្បាប់ ។

ការឃាត់នេះ បានធ្វើឡើង នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ម្ចាស់រថយន្តបានឲ្យដឹងថា គាត់បានស៊ីឈ្នួលដឹកឲ្យគេ ពីចំណុចភូមិ-ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយមិនដឹងថា សត្វពស់នោះទេ ។

To Top