ព័ត៌មានជាតិ

បុរសឡើងត្នោតម្នាក់ ធ្លាក់ស្លាប់ នៅស្រុកអង្គស្នួល

ភ្នំពេញ៖បុរសវ័យ៥៩ឆ្នាំម្នាក់ ជាអ្នកឡើងត្នោត បានធ្លាក់ស្លាប់បាត់បង់អាយុជីវិត កាលពីវេលាម៉ោង១៣និង៣៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងអណ្តូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ កែវ លាក់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករនឹងជាអ្នកឡើងត្នោត ។ បើតាមសម្តីប្រពន្ធជនរងគ្រោះបាននិយាយឲ្យដឹងថា នៅថ្ងៃកើតហេតុ បាត់ប្តីយូរពេក គាត់បានពឹងបងថ្លៃឲ្យជួយដើររកប្តីរបស់គាត់ដែលបាត់ ។ ពេលនោះបងថ្លៃរបស់គាត់ បានចេញទៅដើររក ហើយបានឃើញជនរងគ្រោះធ្លាក់ នៅក្រោមដើមត្នោត ស្លាប់បាត់ទៅហើយ ហើយក៏បានរត់មកប្រាប់ ប្រពន្ធ និងបងប្អូនអ្នកភូមិ និងរាយការណ៍ប្រាប់មកសមត្ថកិច្ច ។

បន្ទាប់មកសមត្ថកិច្ច បានចុះមកដល់កន្លែងកើត ហេតុ រួចហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ធ្លាក់ពីលើដើមត្នោតពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សព ជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកសព ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

To Top