អន្តរជាតិ

សមាជិកព្រឹទ្ធសភា ជាន់ខ្ពស់អាមេរិក អំពាវនាវឱ្យវាយលុក វ៉េណេស៊ុយអេឡា ប្រសិនបើលោក ម៉ាឌូរ៉ូ មិនព្រមចុះចេញ ពីតំណែងតាមសម្រួល

វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភា ជាន់ខ្ពស់អាមេរិក គឺលោក លីនសេ ហ្គ្រាហាម បាននិយាយនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវព្រមានប្រធានាធិបតី វ៉េណេស៊ុយអេឡា គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ ឱ្យចេញពីតំណែង ឬក៏ត្រូវប្រឈមមុខ នឹងការឈ្លានពាន ដោយយោធាអាមេរិក ដែលបានកើតឡើង ស្រដៀងនឹងការលុកលុយ នៅប្រទេស ហ្គ្រេណាដា កាលពីឆ្នាំ ១៩៨៣ តាមបញ្ជារបស់ អតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Graham កាលពីថ្ងៃព្រហស្បតិ៍ថា “ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ការប្រឈមមុខ ជាមួយនឹងអន្តរាគមន៍ របស់គុយបានៅក្នុងប្រទេស ហ្គ្រេណាដា លោកប្រធានាធិបតី រីហ្គែន បានធ្វើអន្តរាគមន៍យោធា ដោយធានាឱ្យហ្គ្រេដាណា មិនក្លាយជារដ្ឋរណបរបស់គុយបា” ។ ដូច្នេះលោកថា សហរដ្ឋអាមេរិកត្រូវតែមានឆន្ទៈ ក្នុងការធ្វើអន្តរាគមន៍ នៅវ៉េណេស៊ុយអេឡា ដូចរបៀប ដែលបានធ្វើនៅហ្គ្រេណាដា” ។

សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ បាននិយាយថា បើសិនជាលោក ដូណាល់ ត្រាំ បានដាក់ទាំងប្រទេសគុយបា និងម៉ាឌូរ៉ូតាមការកត់សម្គាល់ ដោយប្រុងប្រយ័ត្ននោះ វានឹងផ្ញើសារច្បាស់លាស់ ទៅកាន់ពួកផ្តាច់ការ និងអ្នកវិនិយោគិនថា សហរដ្ឋអាមេរិក មានចង់មានន័យអ្វី ដែលខ្លួនចង់និយាយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top