នយោបាយ

មន្រ្តីជាន់ខ្ពស់ចិន នឹងចុះពិនិត្យភូមិសាស្រ្ត ខេត្តព្រះសីហនុ

ភ្នំពេញ ៖ លោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងអន្តរជាតិចិន បានលើកឡើងថា ចិននៅតែបន្តជំរុញ ការវិនិយោគថែមទៀត ព្រមទាំងជំរុញការបើកទីផ្សារ សម្រាប់កម្ពុជាសម្រាប់ជួយ លើគ្រប់វិស័យ ខណៈលោកបានអះអាងថា ខេត្តព្រះសីហនុជាតំបន់គោលដៅសំខាន់ ហើយនឹងចុះទៅសិក្សា ពីភូមិសាស្រ្តផងដែរ ក្នុងគ្រាសំបូរ ទៅដោយជនជាតិ សម្រុកបើកការរកស៊ី។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ លោក វ៉ាង យ៉ាជុន បានថ្លែងថា កម្ពុជា-ចិន គឺជាមិត្តដែកថែប ហើយទំនាក់ទំនង រវាងប្រទេសទាំងពីរនៅពេលនេះ ស្ថិតនៅលំដាប់ល្អបំផុត។

លោកបានបញ្ជាក់ថា “ចិននៅតែបន្តជំរុញការវិនិយោគ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជំរុញការបើកទីផ្សារសម្រាប់កម្ពុជា និងជួយដល់កម្ពុជា លើគ្រប់វិស័យ” ។

លោកថា “ក្នុងពេលស្នាក់នៅកម្ពុជា នឹងទៅធ្វើទស្សនកិច្ច នៅព្រះសីហនុដើម្បីសិក្សាអំពី ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការវិនិយោគ លើវិស័យឧស្សាហកម្មផ្សេងៗ ដែលកំពុងរីកដុះដាល យ៉ាងខ្លាំងនៅខេត្តនេះ” ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះមិត្តចិន ក្នុងការជួយជំរុញ ការវិនិយោគចិនកាន់តែច្រើន ស្របពេលនឹងការជួយជ្រោមជ្រែង បើកចំហរទីផ្សារកសិផល និងផលិតផលផ្សេងៗ ជាច្រើនទៀត របស់កម្ពុជាទៅកាន់ទីផ្សារខ្លួន៕ ដោយ៖នឿត សម្ផស្ស

Facebook Comments

To Top