សន្តិសុខ និង សង្គម

ម៉ាស៊ីនបោក សម្លៀកបំពាក់ Samsung Drum ទ្វារចំហៀង ជាជម្រើស ដ៏ស័ក្តិសមបំផុត សម្រាប់លោកអ្នក!

ភ្នំពេញ៖ ហេតុអ្វីអ្នកត្រូវទ្រាំលំបាកបោកគក់ដោយដៃទៀត? ប្រាកដណាស់លោកអ្នក ពិតជាមិនចង់នោះទេ ព្រោះវាពិបាកត្រូវប្រើកម្លាំងច្រើន ចុករោយខ្នង ដៃ ចង្កេះ និងខាតពេលវេលាទៀត! បើចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ក៏មិនដឹងថាទិញម៉ាកអ្វីដែលល្អ ទំនើប បោកទៅបានស្អាត ងាយស្រួលប្រើ និងស៊ីភ្លើងតិចមែនទេ?

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ សូមណែនាំ នូវម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Drum ដែលល្អ ទំនើបទាន់សម័យ និងសន្សំសំចៃបំផុតជូនលោកអ្នក! ចង់ដឹងច្បាស់ថាតើហេតុអ្វីបានជា Samsung Drum ជាជម្រើសដ៏ល្អបំផុតនោះសូមមកមើលលក្ខណៈសម្បត្តិ និងមុខងារអស្ចារ្យជាមួយគ្នា!

1.Steam Cycle New Function
គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលមាន ២មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ មានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់ មេរោគដូចជា បាក់តេរី មេរោគផ្សិត និងសារធាតុដែលធ្វើឱ្យអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.9% ! មុខងារមួយនេះគឺល្អខ្លាំងណាស់សម្រាប់ អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះថាក្មេងតូចៗ មានស្បែកខ្ចីងាយនឹងប្រតិកម្មនៅពេល ដែលសម្លៀកបំពាក់បោកមិនបានស្អាតល្អ។

2.ទ្វារបន្ថែម AddWash
គឺជាបច្ចេកវិទ្យាមួយដែលមានតួនាទីក្នុងការ បន្ថែមសម្លៀកបំពាក់ ដែលលោកអ្នកភ្លេច ឬក៏ចង់ថែមនៅចន្លោះប្រតិបត្តិការណាមួយពេលម៉ាស៊ីន កំពុងដំណើរការ។

3.បច្ចេកវិទ្យា Eco bubble
វាគឺជាបច្ចេកវិទ្យាមួយ ដែលបំលែង សាប៊ូ និងទឹកឱ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើង ដោយបច្ចេកវិទ្យា Eco bubble នេះរួមបញ្ចូលគ្នា រវាងកម្លាំង ខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿន ជាងទឹកសាប៊ូធម្មតា រហូតដល់ទៅ 40 ដង បើទោះបីជាបោកជាមួយ ទឹកត្រជាក់ក៏ដោយ។ ដូច្នេះវាធ្វើឱ្យសម្លៀកបំពាក់ បោកបានស្អាត និងមិនមាន កំណកសាប៊ូឡើយ។ ជាពិសេសបច្ចេកវិទ្យានេះក៏អាចជួយការពារសម្លៀកបំពាក់ លោកអ្នកមិនឱ្យឆ្លកពណ៌ ដែលជាហេតុធ្វើឱ្យសម្លៀកបំពាក់ឆាប់ចាស់ និងផុយងាយរហែក!

4.Digital Inverter (អ្នកជំនាញខាងសន្សំសំចៃ អគ្គិសនីបំផុត)
ចាប់ពីពេលនេះទៅលោក អ្នកមិនបាច់បារម្ភ ចំពោះការចំណាយលើការប្រើប្រាស់អគ្គិសនីទៀតឡើយ! ពីព្រោះបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃជូន លោកអ្នកបានខ្ពស់បំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់ ប្រើប្រាស់ បានយូរអង្វែងផងដែរ។ ជាពិសេសក្រុមហ៊ុន សាមសុង ធានាលើ Digital Inverter Motor រហូតដល់ទៅរយៈពេល 11 ឆ្នាំ ឯណោះ!

ដូច្នេះបើលោកអ្នកស្រឡាញ់សុខភាព គិតដល់ពេលវេលា ជាចម្បង និងដើម្បីការបោកគក់ កាន់តែទំនើប និងងាយស្រួលនោះ សូមជឿជាក់ លើម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ាក Samsung Drum នេះចុះពិតជាមិនខកបំណងឡើយ! សូមអញ្ជើញទៅទស្សនា ដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

To Top