នយោបាយ

២៦ឆ្នាំ នៃការបោះឆ្នោត នៅកម្ពុជារៀបចំ ដោយអ៊ុនតាក់

ភ្នំពេញ៖ លោក សម រង្ស៊ី បានលើកឡើងថា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ជាខួបលើកទី២៦ នៃការបោះឆ្នោត នៅកម្ពុជាដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ ហៅថា អ៊ុនតាក់ ឬ UNTAC ចាប់ពីថ្ងៃ ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។

លោកបានបង្ហើរសំណេរនៅ លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ២៣ ឧសភា ថា ការបោះឆ្នោតនាពេលនោះ ជាការបោះឆ្នោតនៅកម្ពុជាលើកទី១ និងតែម្តងគត់ ក្នុងប្រវត្តិសាស្ត្រដែល មានលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌ ដោយសារតែអង្គការសហប្រជាជាតិ ជាអ្នករៀបចំ។

លោកថា ការបោះឆ្នោតនោះ បានផ្តល់ជ័យជំនះ ដល់ចលនាស្នេហាជាតិ និងប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សហ៊្វុស៊ិនប៉ិច (FUNCINPEC) ដែលមានរូបលោកផ្ទាល់ និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាតំណាង ក្នុងឧត្តមក្រុមប្រឹក្សាជាតិ (Supreme National Council ឬ SNC) ដែលមានសម្តេចព្រះនរោត្តម សីហនុ ជាប្រធាន។

លោកបន្តថា «ឯគណបក្សប្រជាជនកម្ពុជា បានទទួលបរាជ័យយ៉ាងអាម៉ាស់ ពីព្រោះប្រជារាស្ត្រខ្មែរ ស្អប់ខ្ពើមរបបផ្តាច់ការ ដែលបម្រើផលប្រយោជន៍បរទេស»។

សូមបញ្ជាក់ថា កាលពីបោះឆ្នោតឆ្នាំ១៩៩៣ មានគណបក្ស២០ បានចូលរួមប្រកួតប្រជែងការបោះឆ្នោត ៕

To Top