អន្តរជាតិ

សណ្ឋាគារខ្នាតយក្ស រូបរាងជាហ្គីតា តម្លៃ១,៥ពាន់លានដុល្លារ នឹងលេចរូបរាងឡើង នៅចុងឆ្នាំនេះ

CNN ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ បានចុះផ្សាយនូវអត្ថបទ ដ៏គួរឲ្យចាប់អារម្មណ៍មួយ នៃសណ្ឋាគារខ្នាតយក្សមួយ ដែលគ្រោងនឹងដំណើរការ នារដូវស្លឹកឈើជ្រុះនា ពេលខាងមុខនេះ។ វាជាសណ្ឋាគាររូបរាងហ្គីតា ជាលើកដំបូង របស់ពិភពលោក និងមានទីតាំង ស្ថិតនៅក្នុងរដ្ឋហ្វ្លរីដា ខាងត្បូងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនអចលនទ្រព្យ Hard Rock គឺជាអ្នកគ្រប់គ្រងអគារ ដែលមានតម្លៃរហូតទៅដល់ ១,៥ពាន់លានដុល្លារមួយនេះហើយ វាគឺជាផ្នែកមួយនៃគម្រោងធំ ដែលមានតម្លៃ២,២ពាន់លានដុល្លារ ដែលនឹងបន្ថែមសណ្ឋាគារ និងក្លឹបHard Rock នៅរដ្ឋហ្វ្លរីដាមួយទៀត ស្ថិតនៅ ទីក្រុងTampa។

តាមផែនការសណ្ឋាគារទី១ ដែលមានរូបរាងហ្គីតា ដែលមានកំពស់ប្រមាណជា ៤០០ហ្វូតនេះ នឹងដំណើរការ នាថ្ងៃទី២៤ ខែតុលា ហើយការចាប់ផ្តើម ទទួលយកការកក់បន្ទប់ នឹងចាប់ផ្តើម នាថ្ងៃទី២៤ខែកក្កដា នេះហើយ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top