ព័ត៌មានជាតិ

ការប្រកួតប្រជែង កម្មករនិយោជិត ឆ្នើម២០១៨ ចាប់ផ្ដើម ទទួលពាក្យ ចាប់ពីថ្ងៃទី១ដល់ ១៥ខែកញ្ញា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគម រោងចក្រកាត់ដេរ នៅ កម្ពុជានឹងរៀបចំកម្ម វិធីប្រកួតប្រជែងបុគ្គលិក /កម្មករនិយោជិត ឆ្នើមឆ្នាំ២០១៨ ក្នុងកម្មវិធីពិព័រណ៍ ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ នាថ្ងៃទី២៧-២៨ ខែតុលា ខាងមុខ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១កញ្ញានេះបានឲ្យដឹងថា ចំពោះក្រុមហ៊ុន/ រោងចក្រ/ សហគ្រាស ដែលមានបំណងចូលរួម សូមបញ្ជូនឈ្មោះ និងប្រវត្តិរូបសង្ខេប(CV) របស់បុគ្គលិក/កម្មករនិយោជិត របស់ខ្លួនមកកាន់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែង ដែលចាប់ទទួលពាក្យ ពីថ្ងៃនេះតទៅ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០១៨។

ការប្រកួតប្រជែងបុគ្គលិក/កម្មករ និយោជិតឆ្នើមត្រូវបានរៀបចំឡើង សម្រាប់ប្រភេទមុខតំណែង ចំនួន៥គឺ៖ ១.អ្នកគ្រប់គ្រង ២.មេការឬបុគ្គលិកជាន់ខ្ពស់ ៣.ប្រធានក្រុម ៤.អ្នកដេរ ឬបុគ្គលិកការិ យាល័យ ៥.បុគ្គលិក និងកម្មករទូទៅ(អ្នកបើកឡាន អ្នកថែសួន អ្នកសំអាត…)។ ចំណែកជ័យ លាភីទំាងអស់ នឹងទទួលបានវិញ្ញាបនបត្របុគ្គលិក/កម្មករនិយោជិតឆ្នើម ពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹង៖

– លេខ១ ទទួលបានទឹកប្រាក់៣០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារសម្រាប់ វគ្គបណ្តុះបណ្តាលនៅ វិទ្យាស្ថាន CGTI

– លេខ២ ទទួលបានទឹកប្រាក់២០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថាន CGTI

– លេខ៣ ទទួលបានទឹកប្រាក់១០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថាន CGTI៕

Facebook Comments

To Top