កីឡា

កីឡាការនីឆ្នើម របស់ WWE ម្នាក់ យល់ព្រមបរិច្ចាគខួរក្បាល ដើម្បីការស្រាវជ្រាវ មហារីកម្យ៉ាង

បរទេស: CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ បានសរសេរថា អតីតតារាឆ្នើម របស់សហព័ន្ធកីឡាកាស WWE និងបេក្ខនារី “Survivor” នាងAshley Massaro អាចនឹងត្រូវបាន ក្រុមគ្រូពេទ្យប្រើប្រាស់ ខួរក្បាលរបស់នាង ក្នុងការស្រាវជ្រាវ បែបវិទ្យាសាស្ត្រមួយ ក្នុងព្យាបាល ជំងឺមហារីកខួរក្បាលម្យ៉ាង។

គួរបញ្ជាក់ថានាង Massaro បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយមេធាវីរបស់នាង គឺលោក Konstantine Kyros បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ CNN ថា វាគឺជាបំណងប្រាថ្នា ចុងក្រោយរបស់នាង ក្នុងការបរិច្ចាគខួរក្បាលរបស់នាង សម្រាប់ការស្រាវជ្រាវនេះ ។

ជំងឺមហារីកខួរក្បាលរ៉ាំរ៉ៃឬ CTE គឺជាជំងឺខួរក្បាលមួយ ដែលអាចត្រូវបាន គេធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ក្រោយពេលស្លាប់ប៉ុណ្ណោះ ដោយវានឹងអាចក្លាយ ទៅជាក្តីសង្ឃឹមមួយ សម្រាប់ស្វែងរកពិធីព្យាបាល។

កីឡាការនីវ័យ៣៩ឆ្នាំរូបនេះ បានធ្វើការជាមួយ WWE ចន្លោះពីឆ្នាំ២០០៥-២០០៨ ហើយគាត់ គឺជាអតីតអ្នកគាំទ្រ ជាកីឡាករអាជីព ដែលបានប្តឹងសហព័ន្ធនេះ កាលពីឆ្នាំ២០១៦។ ពាក្យបណ្តឹងនេះ បានអះអាងថា WWE បានធ្វើឱ្យអ្នកកីឡាកាសទាំងឡាយ រងរបួសក្បាល ហើយមិនបានខ្វាយខ្វល់ ក្នុងការយកចិត្តទុកដាក់នោះឡើយ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top