អន្តរជាតិ

វៀតណាមជាគោលដៅ វិនិយោគកំពូល នៅអាស៊ាន ប៉ុន្តែវិនិយោគិនលើក ឡើងការព្រួយបារម្ភជាច្រើន

បរទេស៖ ប្រទេសវៀតណាម បានគូសបញ្ជាក់នូវភាពទាក់ទាញ របស់ខ្លួនជាគោលដៅវិនិយោគ ដោយមានការកើនឡើង ២៨៥ភាគរយទៅដល់ ១,៦ពាន់លានដុល្លារដែលបានលើកឡើងដោយវិស័យឯកជន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានឱ្យដឹងថា របាយការណ៍មួយដោយ Grant Thornton អ្នកផ្តល់សេវាពន្ធ និងផ្តល់ប្រឹក្សាបានឱ្យដឹងថា តួលេខនេះបានធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានទាំងបីដែលទាក់ទាញការវិនិយោគឯកជនកាលពីឆ្នាំមុន។

របាយការណ៍នេះបានឱ្យដឹងថា រដ្ឋធានីនេះត្រូវបានគេលើកឡើងក្នុងកិច្ចព្រមព្រៀងធំ ៗ ចំនួន ៣៨ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ដោយមានការចាប់ផ្ដើមអាជីវកម្មចំនួន២៧។ បច្ចេកវិទ្យានៅតែជាតំបន់ទាក់ទាញបំផុតដែលមានចំនួន ៤០ភាគរយនៃចំនួនសរុបនៃកិច្ចព្រមព្រៀង។

ទោះជាយ៉ាងណា វិនិយោគិនក៏បានសម្តែងការព្រួយបារម្ភអំពីបរិយាកាសធុរកិច្ច ហើយភាគច្រើនមាន ៨៧ភាគរយបាននិយាយថាពួកគេមានការព្រួយបារម្ភអំពីបទប្បញ្ញត្តិ និងគោលនយោបាយវិនិយោគមិនស្របគ្នា ក៏ដូចជាអំពើពុករលួយ។ ចំណែក ៧៧ភាគរយបាននិយាយថាកង្វះខាតតម្លាភាពក្នុងព័ត៌មានអាជីវកម្មគឺជាឧបសគ្គនៅក្នុងកិច្ចព្រមព្រៀង។

ជាងនេះទៅទៀត បញ្ហាកង្វះធនធានមនុស្សដែលមានជំនាញគឺជាឧបសគ្គមួយផ្សេងទៀតដែលអ្នកវិនិយោគបានលើកឡើង។ វិនិយោគិន ៧ ក្នុងចំណោមវិនិយោគិនឯកជនចំនួន ១០ នាក់បាននិយាយថា វាពិបាកសម្រាប់ពួកគេក្នុងការស្វែងរកទេពកោសល្យដ៏ត្រឹមត្រូវ៕ ប្រែសម្រួលៈ ណៃ តុលា

To Top