ព័ត៌មានជាតិ

ខ្សាច់កំពុងត្រូវប៉ាន់ ឈ្មួញសម្រុកដឹកចេញពី ខេត្តពោធិ៍សាត់ តាមរថយន្តខ្នាតយក្សដោយសេរី

ពោធិសាត់៖ នៅរសៀលថ្ងៃទី ២២ ខែ ឩសភា ឆ្នាំ ២០១៩ស្ថិតនៅចំណុច ចាប់ពីផ្លូវកែងវត្តលួង រហូតដល់ចំណុចផ្លូវ រថភ្លើងលើកំណាត់ផ្លូវជាតិលេខ ៥៥គេសង្កេតឃើញមានរថយន្តដឹកខ្សាច់ខ្នាត យក្សមកឈប់បន្តកន្ទុយគ្នារាប់សិបគ្រឿង រង់ចាំដល់ពេលវេលានឹងចេញដំណើរឆ្ពោះ ទៅកាន់ខេត្តនានានៃ ភាគខាងលិចនៃប្រទេសកម្ពុជាដើម្បីយកទៅលក់ នៅទីនោះ ខណះខ្សាច់នៅខេត្តពោធ៍ិសាត់ ត្រូវបានគេដឹងថាកំពុងតែពេញនិយមនៅលើទីផ្សារ។

បើតាមប្រភពនានាបានអោយដឹងថា រថយន្តដឹកខ្សាច់ដែលក្រុមឈ្មួញកំពុង តែពេញនិយមមករកស៊ីដឹកចេញពីខេត្តពោធិសាត់ នោះគឺក្នុងមួយថ្ងៃៗមិនក្រោមពីរាប់រយគ្រឿងនោះឡើយ ចំណែកឯរថយន្តដឹកខ្សាច់នោះវិញភាគច្រើនសុទ្ធតែរថយន្តខ្នាតយក្សតែម្តង។

ប្រភពទាំងនោះក៍បានលួចខ្សឹបអោយដឹងដែរថា រាល់ការដឹកជញ្ជូនខ្សាច់តាមរថយន្តខ្នាតយក្សទាំងនោះទំនងជាមិនបានចូលថ្លឹងនៅស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿងនោះទេ ដោយសារក្រុមឈ្មួញបានដាក់តុឡុងជាមួយកុង្សីធំៗនៅក្នុងអាណាចក្រមួយនេះអស់ទៅហើយ។

To Top