អន្តរជាតិ

ប្រេសិតកូរ៉េខាងជើង ប្រចាំនៅយូអិន ថ្កោលទោសអាមេរិក ពីបទរឹបអូសយកនាវា ថាជាគោលនយោបាយអរិភាព ដ៏ក្រៃលែង

បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបំពានច្បាប់អន្តរជាតិ នៅអង្គការសហប្រជាជាតិ ក្នុងអំឡុងសន្និសីទកាសែត មិនគ្រោងទុកមួយ ដែលធ្វើឡើងដោយប្រេសិតកំពូល របស់ទីក្រុងព្យុងយ៉ាង ប្រចាំនៅអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម ស៊ុង ដេលនាពេលថ្មីៗនេះ បានបញ្ជូនលិខិតមួយ ទៅឲ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ឲ្យធ្វើការតវ៉ា ចំពោះការដែលសហរដ្ឋអាមេរិក រឹបអូសយកនាវាកូរ៉េខាងជើង Wise Honest បានធ្វើការថ្កោលទោសរដ្ឋបាល លោក ត្រាំ ពីបទបំពាន អធិបតេយ្យភាពរបស់ខ្លួន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក គីម ស៊ុង បាននិយាយថា “សហរដ្ឋអាមេរិក មិនបានយកចិត្តទុកដាក់ ចំពោះច្បាប់អន្តរជាតិ និងបានបំពានគោលការណ៍ ដែលរៀបចំឡើង នៅទូទាំងពិភពលោក”៕
ប្រែសម្រួល៖ប៉ាង កុង

To Top