អន្តរជាតិ

ជប៉ុន អាមេរិក បើកិច្ចពិភាក្សាពាណិជ្ជកម្ម មុនជំនួបកំពូលមេដឹកនាំទ្វេភាគី

វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាពាណិជ្ជកម្មនៅ ទីក្រុងវ៉ាស៊ីនតោនដើម្បីដាក់មូលដ្ឋានគ្រឹះ សម្រាប់ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ និងលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃចន្ទ នៅទីក្រុងតូក្យូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

ពាណិជ្ជកម្ម និងគោលនយោបាយទ្វេភាគី ចំពោះកូរ៉េខាងជើងទំនង ជានឹងក្លាយជារបៀបវារៈកំពូល នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ ដែលជាផ្នែកមួយនៃទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោក ត្រាំ ទៅកាន់ប្រទេសជប៉ុន ដែលចាប់ផ្តើមពីថ្ងៃសៅរ៍សប្ដាហ៍នេះ។

នៅក្នុងទីក្រុងវ៉ាស៊ីនតោន មន្ត្រីទាំងនោះត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការកាត់បន្ថយពន្ធ លើទំនិញកសិកម្ម និងឧស្សាហកម្មរួមទាំងរថយន្តផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជំរុញការចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។

បន្ទាប់ពីរដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុនលោក Toshimitsu Motegi និងតំណាងពាណិជ្ជកម្មអាម៉េរិកលោក Robert Lighthizer បានចាប់ផ្តើមការចរចាកាលពីខែមេសា លោកអាបេ និងលោក ត្រាំ បានព្រមព្រៀងគ្នាថា នឹងមានបំណងបញ្ចប់ ការចរចាប្រកបដោយផ្លែផ្កា ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top