ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យ ៥នាក់ នៅផ្ទះសំណាក់ ហ្សាណានីតា១ ពាក់ព័ន្ធករណីគ្រឿងញៀន ១០កញ្ចប់

ភ្នំពេញ ៖ កម្លាំងខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបជនសង្ស័យ៥នាក់ ក្នុងផ្ទះសំណាក់ ហ្សាណានីតា១ ពាក់ព័ន្ធករណីគ្រឿងញៀន១០កញ្ចប់ កាលពីវេលាម៉ោង៩និង៣០ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដែលដឹកនាំដោយ លោកម៉ន វុធី អធិការរងខណ្ឌពោធិសែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន ក្រោមបញ្ជាពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ៥នាក់ ជាប់ពាក់ព័ន្ធ នឹងប្រើប្រាស់គ្រឿងញៀន ។

ជនសង្ស័យទាំង៥នាក់នោះ៖ទី១-ឈ្មោះ រឹម បូរិទ្ធ ភេទប្រុស អាយុ២២ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតវត្តចាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ,ទី២-ឈ្មោះ យ៉េ វាយុ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ សំណង់ស្នាក់នៅភូមិ ព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិរកាទ្រេត ឃុំគោកគង់ខាងលិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ,ទី៣-ឈ្មោះ រីម ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៀកលៀប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ,ទី៤-ឈ្មោះ ចាន់ ដាវីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ,ទី៥-ឈ្មោះ សេង រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀន ចំនួន១០កញ្ចប់ ,ឧបករណ៍ សម្រាប់ជក់គ្រឿងញៀន និងសម្ភារៈមួយចំនួនទៀត ។ ក្រោយពីបង្ក្រាប ករណីជួញដូរនិងប្រើប្រាស់ គ្រឿងញៀនខាងលើ ។ ជនសង្ស័យទាំង៥នាក់ រួមជាមួយនឹងវត្ថុតាង សមត្ថកិច្ចបាន នាំខ្លួនទៅកាន់ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តអនុវត្តន៍ ទៅតាមនីតិវិធីនៃច្បាប់ ។ រីឯផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ច សម្រេចបិទផ្អាកអាជីវកម្ម ជាបណ្តោះអាសន្ន ៕

To Top