អន្តរជាតិ

រួស​រាន់​ឡើង! សំបុត្រ​ហោះ​ហើរ​មាន​តម្លៃ​ចាប់​ពី ០ ដុល្លារ រាប់​លាន​សន្លឹក កំពុង​រង់​ចាំ​អ្នក ខណៈ Vietjet ត្រៀម​រៀប​ចំ​កម្ម​វិធី​ដើរ​ជា​ក្បូន​​ដ៏ពិសេស​មួយ នារដូវក្តៅ

ហូ​ជីមិញ៖ ដើម្បី​អប​អរ​ដល់​​យុទ្ធ​នា​ការ​​ មួយ​ឈ្មោះ​ថា «ផ្សារ​ភ្ជាប់​​ក្តី​ស្រឡាញ់-បង្ហាញ​​ពី​​ ការ​​ប្រែ​​ថ្មី​នា​រដូវក្តៅ​របស់​អ្នក​ (Love Connection – Show your summer version)»​ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ប្រកាស​ពីការ​លក់​សំបុត្ រ​ហោះ​ហើរដ៏​អស្ចារ្យ​​ដែល​មាន​តម្លៃ​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក រហូត​ដល់​រាប់​លាន​សន្លឹក សម្រាប់​ទាំង​ផ្លូវ​ហោះ​ហើរ​អន្តរ​ជាតិ និងក្នុងស្រុក​។

ដើម្បី​បន្ថែម​ភាព​រីក​រាយ​ កាន់​តែ​ខ្លាំង​ក្នុង​ពេល​ធ្វើ​ដំណើរ ក្រុមហ៊ុន​​អាកាស​ចរណ៍​ជំនាន់​ថ្មី​មួយ​នេះ ក៏​​បាន​​អំ​ពាវ​នាវ​ឲ្យ​រាល់ អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ ចូលរួម​លេង​កម្សាន្ត​ក្នុង​កម្មវិធី​ធ្វើ​ព្យុហ​យាត្រា​​នា​រដូវក្តៅ​របស់​ខ្លួន ផង​ដែរ ដោយ​មានការ​ផ្តល់​ជូន​នូវ​កាដូ​ជាច្រើន នៅ​លើ​យន្ត​ហោះ​របស់ Vietjet ចាប់​ពី​ថ្ងៃ​​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩​។

ជា​លើក​ទី​១​មិន​ធ្លាប់​មាន​ពី​មុន​មក តុក្ក​តា​នាំ​សំណាង​ឈ្មោះ​ថា AMY របស់ Vietjet នឹងផ្តល់​ឲ្យ​​អ្នក​ដំណើរ​​នូវ​ បទ​ពិសោធ​នៃ​ការ​​ហោះ​ហើរ​ នា​រដូវ​ក្តៅ​​ដ៏ពិសេស​មួយ ក្នុង​ប្រទេស​នា​នា​ ទូ​ទាំង​អាស៊ី ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កម្ពុជា ជប៉ុន កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ថៃ សិង្ហ​បុរី មី​យ៉ាន់​ម៉ា ម៉ា​ឡេស៊ី ហុង​កុង និង​ឥណ្ឌូនេស៊ី​។ ការ​ផ្តល់​ជូន​នេះ នឹង​ធ្វើ​​ឡើង​ក្នុង​ព្រឹត្តិ​ការណ៍​មួយ ​ក្នុង​ចំណោម​ព្រឹត្តិ​ការណ៍​ដ៏ធំបំផុត ​​របស់​ក្រុមហ៊ុន​អា​កាស​ចរណ៍​មួយនេះ រួម​ជា​មួយ​នឹង​​សកម្ម​ភាព​ កម្សាន្ត​ជា​បន្តបន្ទប់​ជាច្រើន ដែល​មាន​តែ​​នៅលើ​យន្ត​ហោះ​របស់ Vietjet​។

ក្រុមហ៊ុន Vietjet ក៏​នឹង​ស្នើ​ឲ្យ​អ្នក​ដំណើរ​ ស្លៀក​សម្លៀក​បំពាក់​ជា​តួ​ថ្លុក (Cosplay) ផងដែរ នៅ​ពេល​ដែល​​ធ្វើ​ ដំណើរ​នៅលើ​យន្ត​ហោះ Vietjet ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដល់​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ទទួល​បាន​កា​ដូ​ពិសេស​មួយ​។ Vietjet ក៏នឹង​អញ្ជើញ​ឲ្យ​អ្នក​ដំណើរ​របស់​ខ្លួន ចូលរួម​ក្នុង​កម្ម​វិធី​​ព្យុហ​យាត្រា​​ដ៏ពិសេស​មួយ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ទីក្រុង Da Nang នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ផងដែរ​។

ដើម្បី​ទទួល​បាន​ការ​ផ្តល់​ជូន ​សំបុត្រ​ហោះ​ហើរ​​មាន​តម្លៃ ០ ដុល្លារ​​អំឡុង​ពេល​នៃ​យុទ្ធ​នាការ «ផ្សារ​ភ្ជាប់​​ក្តី​ស្រឡាញ់-បង្ហាញ​​ពី​​ ការ​​ប្រែ​​ថ្មី​នា​រដូវក្តៅ​របស់​អ្នក» មួយ​នេះ អតិ​ថិ​ជន​ទាំង​អស់ អាច​​រក​ជាវ​បាន​​ ក្នុង​​កម្ម​វិធី​ប្រមូ​សិន​ប្រចាំ​ថ្ងៃ​ឈ្មោះ​ថា «ម៉ោង​១២​ថ្ងៃ​ត្រង់ វា​ដល់​ពេលហើយ​សម្រាប់ Vietjet!» ដោយ​មាន​ការ​ផ្តល់​ជូន​សំបុត្រ​ហោះ​ហើរ​មានតម្លៃ​ចាប់​ពី​ 0 ដុល្លារ រាប់​លាន​សន្លឹក នៅលើ​គេហ​ទំ​ព័រ www.vietjetair.com​។ សំបុត្រ​ក្នុង​ប្រមូ​សិន​នេះ អាច​​រក​ជាវ​បាន​សម្រាប់ ​​ទាំង​ផ្លូវ​ហោះ​ហើរ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​។ មិន​ថា លោក​អ្នក​ទៅ​ទី​ណា​ក៏ដោយ អ្នក​ដំណើរ​ទាំង​អស់ ​នឹង​ទទួល​បាន​​សកម្ម​ភាព​កម្សាន្ត​​ ដ៏ពិសេស​នៅលើ​យន្តហោះ​របស់ Vietjet អំឡុង​ពេល​នៃ​រដូវ​​ក្តៅ​នេះ​។

ដើម្បី​ចាប់​ផ្តើម​​កម្ម​វិធី​ជប់​លៀង​នា​រដូវ​ក្តៅ​នេះ ក្រុមហ៊ុន Vietjet នឹង​​ផ្តល់​ជូន​សំបុត្រ​ហោះហើរ ​បែប​សន្សំ​សំ​ចៃ​ដ៏​អស្ចារ្យ​​ចំនួន ​៨០០ ០០០​សន្លឹក​បន្ថែម​ទៀត សម្រាប់​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ​ ចាប់​ពី​​ថ្ងៃ​​​ទី​២២ ដល់​ទី​២៤ ខែ​ឧសភា។ សំបុត្រ​ក្នុង​ប្រមូ​សិននេះ នឹង​ដាក់​លក់​ចាប់​ពី​ម៉ោង ​១២​ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង​២​រៀល (GMT+7) សម្រាប់​រាល់​ផ្លូវ​ហោះ​ហើរ​ក្នុង​ស្រុក​ទាំង​​អស់​ ក្នុង​ប្រទេស​វៀត​ណាម​។ អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​ សម្រាប់​ប្រមូ​សិន​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​។

រាល់​សំបុត្រ​ក្នុង​ប្រមូ​សិន​ទាំង​អស់ អាច​រក​ជាវ​បាន​តាម​រយៈ ​​គេហ​ទំព័រលក់​សំបុត្រ​ផ្លូវ​ការ​ លើ​អន​ឡាញ​របស់​ក្រុមហ៊ុន ​អាកាស​ចរណ៍​មួយនេះ​ គឺ www.vietjetair.com (លោក​អ្នក​ក៏​អាច​​ចូល​ទៅកាន់ https://m.vietjetair.com តាម​រយៈ​ទូរ​ស័ព្ទ​ដៃ​ផងដែរ​) និង​តាម​រយៈ https://www.facebook.com/vietjetglobal/ (ដោយ​គ្រាន់​តែ​ចុច​ទៅ​លើ​ប្រអប់ «Booking»)​។ ការ​ទូ​ទាត់ អាច​​ធ្វើ​ឡើង​ដោយ​ ងាយ​ស្រួល​​ជា​មួយ​នឹង​កាត​ឥណ​ទាន និង​ឥណ​ពន្ធ​អន្តរ​ជាតិ ក្នុង​នោះ​រាប់ប​ញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union​ ៕

ដោយ​ ឈូក បូរ៉ា

Facebook Comments

To Top