សេដ្ឋកិច្ច & អចលនទ្រព្យ

ប្រភេទដីសម្រាប់ សង់ផ្ទះលម្ហែកាយ និងមានទីតាំងជាប់តំបន់ រមណីយដ្ឋានក្រុមហ៊ុន ENARITA ចាប់ផ្ដើមវាយលុកចូល ដល់ក្រុងប៉ោយប៉ែត ទឹកដីជាយដែន

ភ្នំពេញៈ ក្រោយពីទទួលជោគជ័យ ក្នុងការពុះលក់ដីកម្សាន្ត នៅខេត្តសៀមរាប នៅក្នុងពេលនេះក្រុមអចលនទ្រព្យ ENARITA បានបោះជំហានចូលក្នុងទឹកដី នៃខេត្តបន្ទាយមានជ័យហើយ ដោយលោកអគ្គនាយករបស់ក្រុមហ៊ុន ក៍បានប្រកាសថា នឹងបើកសាខារហូតគ្រប់ ២៥ខេត្តក្រុង ដើម្បីវាយលុកនៅក្នុងវិស័យមួយនេះ។ ក្នុងវេទិកាធ្វើបទឧទ្ទេសនាម និងអាហារសាមគ្គី គេកត់សម្គាល់ថាកម្មវិធីទាំងមូល ទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីអតិថិជន ទាំងចាស់ទាំងថ្មីរបស់ក្រុមហ៊ុន។

វេទិកាដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា នេះ ត្រូវគេឃើញមានការចូលរួម ពីបុត្រសម្ព័ន្ធទាំង៧របស់រក្រុមហ៊ុន ENARITA តែម្ដង ដែលក្នុងរួមមាន Rita កាហ្វេ, Rita Investment, Rita ទឹកបរិសុទ្ធ, Rita Education, Rita Spot, Rita Real Estate និង Rita Products។

លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា ដើម្បីបំពេញតម្រូវផ្នែកវិស័យ អចនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Enarita ដែលមានបទពិសោធន៍លើវិស័យដីធ្លី នឹងបើកដំណើរការលក់ដីប្រភេទ លម្ហែកាយអោយកាន់តែទូលំទូលាយ នៅទូទាំងប្រទេស ដោយប្រភេទដីដែលក្រុមហ៊ុនដាក់លក់ គឺប្រភេទដីសម្រាប់សង់ផ្ទះលម្ហែកាយ និងមានទីតាំងជាប់តំបន់រមណីយដ្ឋាន។ ក្រុមហ៊ុនក៏ប្រកាសពីការបោះទុន ធ្វើរមណីយដ្ឋាននៅក្នុងតំបន់របស់ខ្លួន ដោយមានគម្រោងសាងសង់ជាផ្សារ សាលារៀន និង ស្ថាបនាជាហេដ្ឋារចនាសម្ព័ន្ធដោយមានប្រព័ន្ធលូ ចរន្តអគ្គីសនី និងទឹកស្អាតផងដែរ ដើម្បីអោយអតិថិជន មានចំណាប់អារម្មណ៍សង់ផ្ទះលម្ហែកាយ ក្រោយក្រុមហ៊ុនប្រគល់ដីអោយ។

លោកអគ្គនាយកបន្តថា ដំណើរមកដល់ខេត្តបន្ទាយមានជ័យ នៅក្នុងពេលនេះ លោកថាបន្ទាប់ពីមើលឃើញ ពីសក្កានុពលរបស់អ្នកខេត្ត និងដោយសារតែមើលឃើញថា តម្រូវការដីធ្លីសម្រាប់សង់ផ្ទះលម្ហែកាយ របស់អ្នកខេត្តបន្ទាយមានជ័យ ក៏មានកំណើនកើនឡើង។ ជាក់ស្ដែងក្រោយការធ្វើ បទបង្ហាញពីគម្រោងរបស់ក្រុមហ៊ុន លោកកាន់តែសប្បាយចិត្ត នៅពេលដែលមានអតិថិជនថ្មីៗ បន្ថែមពីលើអតិថិជនចាស់ៗ ជាច្រើននៅខេត្ត បន្ទាយមានជ័យ បានទិញគម្រោងរបស់ក្រុមហ៊ុន ដោយក្នុងនោះអ្នកខេត្តបន្ទាយមឆនជ័យ មិនត្រឹមតែទិញគម្រោងដី លម្ហែកាយក្នុងខេត្តរបស់ខ្លួនទេ ដែលបានបើកលក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទិញក្នុងខេត្តសៀមរាប និងកំពង់ស្ពឺ គួរអោយកត់សម្គាល់ផងដែរ។

សូមជម្រាបថា ក្នុងវេទិកាធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Enarita និងអាហារសាមគ្គីនោះ ក៍មានការច្រៀងរាំដល់ពាក់កណ្ដាល អាធ្រាតុពីសំណាក់តារាល្បីៗ ដូចជា លោក គូម៉ា លោក សៅ ឧត្តម លោក BIG កញ្ញា សុវត្តិឌី ធារិកា លោក ឃុន វុត្ថា និងតារាជាច្រើនរូបផងដែរ ៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top