អន្តរជាតិ

យូអិន កំពុងពិនិត្យ លិខិតកូរ៉េខាងជើង ជុំវិញការជំរុញឲ្យ អាមេរិក ដោះលែងនាវាដឹកធ្យូងថ្ម

សេអ៊ូល៖ អង្គការសហប្រជាជាតិ កំពុងសិក្សាលិខិតមួយ ដែលត្រូវបានបញ្ជូន ដោយកូរ៉េខាងជើង ពីបទរឹបអូសយកនាវាដឹកធ្យូងថ្ម និងគ្រឿងម៉ាស៊ីនក្នុងការរំលោភលើទណ្ឌកម្ម ដែលបានដាក់លើព្យុងយ៉ាង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

បន្ទាប់ពីការរឹបអូស នាវាដឹកធ្យូងថ្ម Wise Honest អ្នកនាំពាក្យកំពូលរបស់កូរ៉េខាងជើងប្រចាំស្ថាប័នពិភពលោកលោក គីម សុង បានផ្ញើលិខិតនេះ ទៅអគ្គលេខាធិការលោក Antonio Gueterres ដើម្បីស្វែងរកវិធានការបន្ទាន់ដោយប្រមុខយូអិន ប្រឆាំងនឹងសេចក្តីសម្រេច របស់សហរដ្ឋអាមេរិក។

លោក Dujarric បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវយ៉កថា “យើងកំពុងសិក្សាលិខិតនេះថា ពាក់ព័ន្ធនឹងបញ្ហានៃការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង និងសកម្មភាព ដែលបានអនុវត្តនៅក្នុងការអនុវត្តន៍ ទណ្ឌកម្មទាំងនោះ”៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top