អន្តរជាតិ

កូរ៉េខាងជើង៖ វាជាភាពល្ងីល្ងើ ក្នុងការរង់ចាំ ការរឹតបន្ដឹងសេដ្ឋកិច្ច ខណៈកំពុង ជាប់គាំងកិច្ចចរចា នុយក្លេអ៊ែរ

សេអ៊ូល៖ កាសែតសំខាន់របស់ កូរ៉េខាងជើង បានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួន រក្សាការពឹងផ្អែកលើខ្លួនឯង ប្រឆាំងនឹងការដាក់ទណ្ឌកម្មក្នុងអំឡុងពេល នៃការចរចារដោយរំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកដោយថា វាគឺជា “ភាពល្ងីល្ងើ” ក្នុងការរង់ចាំការ រឹតបន្តឹងសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។

កាសែត Rodong Sinmun បានធ្វើការអំពាវនាវមួយនៅក្នុងអត្ថបទការនិពន្ធដោយហៅថា ការពឹងផ្អែកលើខ្លួនឯង និងសេដ្ឋកិច្ចជាតិឯករាជ្យ ដែលជា “ការសង្គ្រោះជីវិតអស់កល្បជានិច្ច” ដែលជំរុញការអភិវឌ្ឍប្រទេស ហើយសម្រេចជោគវាសនារបស់ខ្លួន។

កាសែតបានចុះផ្សាយថា “ការក្រឡេកមើលទៅលើផ្លូវនៃការអភិវឌ្ឍន៍របស់ សាធារណរដ្ឋយើង វាគ្មានពេលដោយគ្មានការដាក់ទណ្ឌកម្មពីសំណាក់អធិរាជនោះទេ ប៉ុន្ដែការដាក់កំហិត និងសម្ពាធដែលបានអនុវត្ត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺមានលក្ខណៈឃោរឃៅក្នុងបរិបទ និងគ្រប់គ្រាន់ដើម្បី បំផ្លាញប្រទេស និង ប្រជាជនរបស់ខ្លួន”។

កាសែតនេះបានឲ្យដឹងទៀតថា “យើងគួរតែលុបបំបាត់ភាពល្ងង់ខ្លៅការពឹងផ្អែក និងនិន្នាការពឹងផ្អែកលើការនាំចូល និងរក្សាផ្នត់គំនិត ដើម្បីដោះស្រាយបញ្ហា ណាមួយជាមួយបច្ចេកវិទ្យា និងធនធានរបស់យើងផ្ទាល់”៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top