អន្តរជាតិ

មន្ត្រីកូរ៉េខាងជើង និងមន្ត្រីរុស្ស៊ី នឹងជួបគ្នាក្នុងទីក្រុងមូស្គូ

បរទេស៖ មន្ត្រីគណបក្សពលករកូរ៉េខាងជើង នឹងជួបគ្នាជាមួយមន្ត្រីរបស់ប្រទេសរុស្ស៊ី នៅក្នុងទីក្រុងមូស្គូ នាចុងខែនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រុស្ស៊ី។

ចំណែកទីភ្នាក់ងារសារព័ត៌មាន ផ្លូវការរបស់ប្រទេសកូរ៉េខាងជើង មានឈ្មោះ KCNA បានរាយការណ៍យ៉ាងដូច្នេះថា កិច្ចប្រជុំនោះគឺកំពុងត្រូវបានគ្រោងធ្វើឡើង ស្របពេលដែលមន្ត្រីកូរ៉េខាងជើង លោក រី ស៊ូយ៉ុង ធ្វើដំណើរទៅប្រទេសគុយបា ជាមួយគណប្រតិភូកូរ៉េខាងជើងមួយ។

កាសែតរុស្ស៊ី TASS បានរាយការណ៍នៅថ្ងៃចន្ទថា លោក Andrei Klimov ជាអនុប្រធាននៃ គណៈកម្មាធិការកិច្ចការបរទេសរបស់ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ធ្វើការបញ្ជាក់ថា មន្ត្រីកូរ៉េខាងជើងនឹងជួបជាមួយ អ្នកនយោបាយនៃគណបក្ស United Russia ដែលជាបក្សនយោបាយ កាន់អំណាចនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ ប៉ាង កុង

To Top