ព័ត៌មានជាតិ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទ សារព័ត៌មានអាស៊ី លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី១០-១៤ មិថុនា

ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទកំពូលសារព័ត៌មាន អាស៊ីលើកទី១៦ (16th AMS) ឆ្នាំ២០១៩ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បញ្ជាក់ថា សន្និសីទកំពូលសារព័ត៌មានលើកទី១៦នេះ នឹងមានវត្តមានចូលរួម ពីប្រតិបត្តិករសោតទស្សន៍តំណាងបណ្តាញ ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ដឹកនាំ វិស័យឧស្សាហកម្មអ្នកស្រាវជ្រាវ អ្នកជំនាញនិងអ្នករៀបចំ គោលនយោបាយដែលអញ្ជើញមកពីប្រទេសនានា នៅជុំវិញពិភពលោកសរុបប្រមាណជាង៤០ប្រទេស ដើម្បីចូលរួមពិភាក្សាអំពី ការអភិវឌ្ឍបច្ចេកវិទ្យាវិស័យព័ត៌មាន

Facebook Comments

To Top