អន្តរជាតិ

កូរ៉េខាងត្បូង នឹងចាត់វិធានការ ដើម្បីធ្វើឱ្យទីផ្សារ ហិរញ្ញវត្ថុមាន ស្ថេរភាពឡើងវិញ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងចាត់វិធានការសមស្រប ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន ក្នុងករណីមានការប្រែប្រួលកើនឡើង ដែលបង្ហាញពីការធ្វើអន្តរាគមន៍របស់ក្រុងសេអ៊ូល ក្នុងទីផ្សារប្តូរប្រាក់បរទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។

លោកហុង ណាំងគី ដែលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង នឹងពង្រឹងការត្រួតពិនិត្យទីផ្សារ ហិរញ្ញវត្ថុនិងចាត់វិធានការទប់ស្កាត់ប្រឆាំង នឹងកត្តាហានិភ័យក្នុងគ្រាមានការរាលដាល សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

សហរដ្ឋអាមេរិកបានដំឡើងពន្ធគយនាំចូលរបស់ខ្លួនមកត្រឹម ២៥ភាគរយពី ១០ភាគរយលើផលិតផលដែលមានតម្លៃ ២០០ ពាន់លានដុល្លាររបស់ចិន ហើយនៅក្នុងការឆ្លើយតបដោយគ្មានខ្លឹមសារចិនបានប្រកាសថា ខ្លួននឹងដកពន្ធលើទំនិញដែលមានតម្លៃជាង ៦០ ពាន់លានដុល្លារ លើការនាំចូលរបស់អាមេរិកវិញ។

លោកហុងបានឲ្យដឹង នៅក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីនៅក្នុងទីក្រុងសេអ៊ូលថា “យើងមានគម្រោងរក្សាស្ថេរភាពទីផ្សារ តាមរយៈវិធានការសមស្រប ដើម្បីស្ថេរភាពប្រសិនបើការប្រែប្រួលកើនឡើង ដោយសារតែមានចលនាមួយផ្នែកលើសលប់ នៅក្នុងទីផ្សារហិរញ្ញវត្ថុ”៕

ដោយ ឈូក បូរ៉ា

To Top