នយោបាយ

រដ្ឋមន្រ្តីព័ត៌មាន បញ្ជាគ្រប់អគ្គនាយកដ្ឋាន បញ្ជូនឈ្មោះ និង រូបថត មន្ត្រីណា ដែលមានតែឈ្មោះមិនមកធ្វើការ តែបើកប្រាក់ខែជាប្រចាំ

ភ្នំពេញ៖ ក្រោយ ពី មាន ការ រអ៊ូរទាំ របស់ មន្ត្រី ក្រសួង ព័ត៌មានទាក់ទិននឹងមន្រ្តីក្រសួងមួយចំនួនតូច ដែលមានតែឈ្មោះក្នុងក្រសួង តែមិនបានមកធ្វើការជាប្រចាំថ្ងៃ ប៉ុន្តែបើកប្រាក់ខែជារៀងរាល់ខែ ជាប្រចាំបានដូចមន្រ្តីមកធ្វើការជារៀងរាល់ថ្ងៃផ្សេងទៀតដែរ នោះរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានបញ្ជា ឲ្យគ្រប់អគ្គនាយកដ្ឋាន បញ្ជូនឈ្មោះ និង រូបថត មន្ត្រីខិលខូចទាំងនោះ មកក្រសួងព័តមានជាបន្ទាន់ ដើម្បីរួមចំណែក អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកខៀវ កាញារីទ្ធ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា “ក្រោយពីមានការរអ៊ូរទាំ របស់មន្ត្រីក្រសួងព័ត៌មាន ក្រសួងព័ត៌មាន សុំឲ្យគ្រប់អគ្គនាយកដ្ឋាន បញ្ជូនឈ្មោះ និង រូបថត មន្ត្រីណាខ្លះ ដែលមានតែ ឈ្មោះ តែបើកប្រាក់ខែ ដើម្បី រួមចំណែក អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល ដើម្បី ខ្ញុំ បង្ហោះ រូប អ្នក ដែលស៊ី លើ កម្លាំង មន្ត្រី ក្រសួង”៕

ដោយ៖ធី លីថូ

To Top