នយោបាយ

ទូតជប៉ុនប្រចាំកម្ពុជា ៖ នៅសល់ ៧ថ្ងៃទៀត ការទទួលពាក្យ អាហារូបករណ៍ MEXT រដ្ឋាភិបាលជប៉ុន២០២០

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា នៅសល់រយៈពេល៧ថ្ងៃទៀត ការទទួលពាក្យអាហារូបករណ៍ (MEXT) ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២០ ដូច្នេះស្ថានទូត បញ្ឈប់ការទទួលពាក្យ អាហារូបករណ៍ នៅថ្ងៃទី២៩ ខែឧសភា វេលាម៉ោង៤រសៀល ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បានសរសេរថា “នៅសល់រយៈពេល១អាទិត្យទៀត ក្នុងការទទួលពាក្យអាហារូបករណ៍(MEXT)រដ្ឋាភិបាលជប៉ុន២០២០ សូមប្អូនៗប្រញាប់រួសរាន់ ក្នុងការរៀបចំឯកសារចាំបាច់ ដើម្បីដាក់ពាក្យ អាហារូបករណ៍MEXT យើងខ្ញុំនឹងបញ្ឈប់ការទទួលពាក្យ អាហារូបករណ៍នៅថ្ងៃទី២៩ ខែឧសភា នាម៉ោង៤ថ្ងៃ”។

ប្រភពដដែលបន្ថែមថា ចំពោះពាក្យស្នើសុំ អាចរកបាននៅការិយាល័យអាហារូបករណ៍នៃក្រសួងអប់រំយុវជន និងកីឡា ដែលមានអាស័យដ្ឋាន អាគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (នៅខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)។

ជាងនេះទៅទៀត ទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ស្ថានទូតជប៉ុន មិនទទួលពាក្យសុំដោយផ្ទាល់ទេ។ដូច្នេះ ស្វែងរកពាក្យ និងដាក់ពាក្យនៅការិយាល័យ អាហារូបករណ៍ ដូចបានជម្រាបជូនខាងលើ៕

ដោយ ៖ អេង ប៊ូឆេង

To Top