អន្តរជាតិ

សហភាពអឺរ៉ុប បដិសេធការអះអាងថា ការនាំចេញរថយន្ត របស់ខ្លួនគំរាមកំហែង ដល់សន្តិសុខអាមេរិក

BRUSSELS៖សហភាពអឺរ៉ុប បានច្រានចោលការអះអាងថា ការនាំចេញរថយន្តរបស់អឺរ៉ុប បង្កការគំរាមកំហែង ដល់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋមន្ត្រី ពាណិជ្ជកម្មលោក Wilbur Ross បាននិយាយថា យានយន្តដែលនាំចូល និងគ្រឿងអលង្ការមានគ្រោះថ្នាក់ ដល់ប្រទេសជាតិ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Margaritis Schinas បាននិយាយថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាដៃគូសន្តិសុខ ដូច្នេះទាំងផលិតផលសហរដ្ឋអាមេរិក និងអឺរ៉ុបមិនអាចតំណាងឲ្យការគំរាមកំហែងផ្នែកសន្តិសុខដល់ភាគីម្ខាងទៀតបានទេ ។
ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពន្យារពេលរយៈពេល៦ខែ ក្នុងការសម្រេចចិត្តកាត់បន្ថយពន្ធ លើរថយន្តបរទេស ដែលជាការផ្លាស់ប្តូរមួយ ដែលនឹងប៉ះពាល់ ដល់ប្រទេសជប៉ុន និងអឺរ៉ុបជាពិសេស។ លោក Trump នៅតែសង្ឃឹមថា នឹងប្រើប្រាស់ការគំរាមកំហែង នៃពន្ធលើរថយន្តដើម្បីដាក់សម្ពាធ លើពួកគេក្នុងការធ្វើឲ្យមានសម្បទាន ក្នុងការចរចាពាណិជ្ជកម្មដែលកំពុងដំណើរការ។
លោក Schinas បន្តថា ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏មិនមានចំណាប់អារម្មណ៍ ក្នុងការចូលទៅក្នុងជម្លោះពាណិជ្ជកម្មនោះទេ៕
ដោយ៖លី ភីលីព

Facebook Comments

To Top