អន្តរជាតិ

អ្នកការទូតកំពូលចិន៖ សកម្មភាពថ្មីៗនេះ របស់អាមេរិក ធ្វើឲ្យខូចផលប្រយោជន៍ ចិនជាខ្លាំង

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់លោកMike Pompeo ថាពាក្យសម្ដីនិងសកម្មភាពថ្មីៗរបស់វ៉ាស៊ីនតោនបានធ្វើឱ្យ ប៉ះពាល់ដល់ផលប្រយោជន៍ របស់ក្រុងប៉េកាំងនិងក្រុមហ៊ុន របស់ប្រទេសជាខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

ក្រសួងការបរទេស បានដកស្រង់សម្តីលោក វ៉ាង យី ប្រាប់លោក Pompeo នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទថា ប្រទេសចិនបានជំទាស់ទាំងស្រុង ចំពោះរឿងទាំងនេះ យើងសូមអំពាវនាវដល់អាម៉េរិកកុំឱ្យធ្វើសកម្មភាព ហួសឆ្ងាយពេក

លោកវ៉ាងយីក៏ជា សមាជិកក្រុមប្រឹក្សារដ្ឋ ដែលមានឋានៈខ្ពស់ជាងរដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងថា សកម្មភាពរបស់សហរដ្ឋអាមេរិក រួមបញ្ចូលទាំង ការបង្ក្រាបប្រតិបត្តិការអាជីវកម្មធម្មតារបស់សហគ្រាសចិន តាមរយៈមធ្យោបាយនយោបាយ

ការពិភាក្សារបស់កំពូល អ្នកការទូតទាំងពីរបាន ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានប្រកាសពីភាពអាសន្នជាតិមួយ ដើម្បីរារាំងមិនឱ្យក្រុមហ៊ុន អាមេរិកប្រើបច្ចេកវិទ្យាទូរគមនាគមន៍ និងសេវាកម្មដែលផ្តល់ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei Technologies Co.

ដោយ ឈូក បូរ៉ា

To Top