អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសតួកគី បំពេញទស្សនកិច្ច មិនធ្លាប់មានក្នុងរយៈពេល ២០ឆ្មាំ​ ទៅកាន់ប្រទេសគុយបា

Hanava:​ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី២០ខែឧសភានេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានបើកកិច្ចប្រជុំពិភាក្សាមួយកាលពីថ្ងៃសៅរ៍នេះ ជាមួយសមភាគីតួកគីលោក Mevlut Cavusoglu ដែលបានស្នើសុំឱ្យមាន កិច្ចប្រជុំជាផ្លូវការមួយរវាងប្រមុខរដ្ឋនៃប្រទេស ទាំងពីរនៅក្នុងទីក្រុងអង់ការ៉ា។

ក្រសួងការបរទេសគុយបា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានពិភាក្សាគ្នា អំពីចំណងទាក់ទងទ្វេភាគីនៅក្នុងកិច្ចប្រជុំ ប្រកបដោយមិត្តភាពនោះ ដោយបានបន្ថែមថាពួកគេបាន ផ្តល់សច្ចាប័នលើបំណងប្រាថ្នាទៅវិញទៅមកដើម្បី ពង្រីកនូវទំនាក់ទំនង ដែលមានស្រាប់ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផង។

គួរបញ្ជាក់ឲ្យដឹងដែរថា លោក Cavusoglu គឺជារដ្ឋមន្ត្រីការបរទេសតួកគីដំបូង គេបង្អស់ក្នុងរយៈពេលជាង ២០ឆ្នាំមកហើយដែលបានចំណាយពេល មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសគុយបា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា លោក Cavusoglu បានបន្ថែមការអញ្ជើញ លោកប្រធានាធិបតីមីMiguel Diaz Canel ផងដែរដើម្បីបំពេញ ទស្សនកិច្ចនៅតួកគីនិងកិច្ចប្រជុំជាមួយ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក្នុងប្រទេសតួកគី នៅក្នុងឆ្នាំនេះផងដែរ៕

ប្រែសម្រួល: ស៊ុន លី

To Top