អន្តរជាតិ

អាកាសធាតុមិនអំណោយផលយន្តហោះចម្បាំងបារាំង៧គ្រឿងបង្ខំចិត្តចុះចតនៅឥណ្ឌូនេស៊ី

បរទេស:BBCចេញផ្សាយនៅថ្ងៃចន្ទទី២០ខែឧសភានេះបានឲ្យដឹងថា យន្តហោះចម្បាំងប្រាំពីរគ្រឿងមកពីក្រុមហ៊ុនយន្តហោះដឹកជញ្ជួនយន្តហោះបារាំងមួយបានធ្វើការចុះចតជាបន្ទាន់ ដោយគ្មានផែនការនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍ដោយសារតែអាកាសធាតុមិនល្អអំឡុងពេលហ្វឹកហាត់។

មន្រ្តីឥណ្ឌូណេស៊ីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាយន្តហោះ ប្រភេទDassault Rafale បានចុះចតដោយសុវត្ថិភាពនៅឯមូលដ្ឋានទ័ពអាកាស Sultan Iskandar Muda នៅក្នុងខេត្ត Aceh។ក្រោយមកពួកគេបានវិលត្រឡប់ទៅកាន់នាវា Charles de Gaulle នៅមហាសមុទ្រឥណ្ឌាភាគខាងលិចកោះស៊ូម៉ាត្រាវិញរួចរាល់ផងដែរ។

ទោះបីជាយ៉ាងណាក្តីយន្តហោះ៥គ្រឿងពេលនេះបានត្រលប់មកវិញខណៈពេលដែលយន្តហោះ នៅសល់២គ្រឿងផ្សេងទៀតនៅបន្តចតនៅឯមូលដ្ឋាន Sultan Iskandar Mudaនៅថ្ងៃអាទិត្យម្សិលមិញនៅឡើយ៕

ប្រែសម្រួល:ស៊ុនលី

To Top