អន្តរជាតិ

ក្រុមហ៊ុន Boeing ទទួលស្គាល់កំហុសនៃកម្មវិធី Software យន្តហោះ 737 MAX

ញូវយ៉ក៖ក្រុមហ៊ុន Boeing ទទួលស្គាល់ថាខ្លួនត្រូវកែតម្រូវកំហុសនៅក្នុងកម្មវិធី Software យន្តហោះ 737 MAX ដែលបានប្រើដើម្បីហ្វឹកហាត់អាកាសយានិក បន្ទាប់ពីគ្រោះថ្នាក់ចរាចរ២លើកដែលពាក់ព័ន្ធនឹងយន្តហោះបានសម្លាប់មនុស្ស ៣៤៦នាក់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
សេចក្តីថ្លែងការណ៍នោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Boeing បានកែតម្រូវកម្មវិធីសូហ្វវែ 737 MAX និងបានផ្តល់ព័ត៌មានបន្ថែមដល់ប្រតិបត្តិករឧបករណ៍ដើម្បីធានាថា បទពិសោធន៍នេះមានលក្ខណៈជាតំណាងនៅលើលក្ខខណ្ឌនៃការហោះហើរខុសៗគ្នា ។


ក្រុមហ៊ុននេះមិនបានបញ្ជាក់ថា តើពេលណាដែលខ្លួនបានដឹងអំពីបញ្ហានេះ ហើយថាតើ វាបានប្រាប់ដល់ក្រុមនិយតករទេ។ សេចក្តីថ្លែងការណ៍របស់ខ្លួនបានកត់សម្គាល់ថា ជាលើកដំបូងដែលក្រុមហ៊ុន Boeing បានទទួលស្គាល់ថា មានកំហុសឆ្គងនៅក្នុងកម្មវិធីដែលមានភ្ជាប់ទៅនឹង 737 MAX ដែលកម្មវិធីប្រឆាំងត្តាររបស់ MCAS ត្រូវបានគេបន្ទោសថាជាផ្នែកមួយដ៏ធំសម្រាប់សោកនាដកម្មអេអេភីអេស។
យោងតាមក្រុមហ៊ុន Boeing កម្មវិធីក្លែងធ្វើជើងហោះហើរមិនអាចបង្កើតឲ្យមានស្ថានភាពហោះហើរជាក់លាក់ស្រដៀងនឹងយន្តហោះនៅពេលយន្តហោះ Ethiopian Airlines ធ្លាក់នៅខែមីនា ឬការធ្លាក់យន្តហោះ Lion Air នៅក្នុងខែតុលា៕

ដោយ៖លី ភីលីព

To Top