អន្តរជាតិ

យោធានិងក្រុមប្រឆាំង ស៊ូដង់បន្តកិច្ចពិភាក្សា ចរចាគ្នា ក្រោយមានអំពើហិង្សា តាមដងផ្លូវ

បរទេស៖ ក្រុមប្រឹក្សាយោធាស៊ូដង់ និយាយថា ខ្លួនបានចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាចរចាគ្នា ជាមួយសម្ពន្ធមិត្ត នៃក្រុមតវ៉ានិប្រឆាំង ដែលកំពុងតែជំរុញឲ្យ មានការផ្លាស់ប្តូរកែប្រែ ដឹកនាំដោយស៊ីវិល ឲ្យក្លាយជាលទ្ធិប្រជាធិបតេយ្យ។

យោងតាមប្រភពព័ត៌មានមួយ ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមប្រឹក្សាយោធាបណ្ដោះអាសន្ន បានផ្អាកកិច្ចចរចាគ្នា កាលពីល្ងាចថ្ងៃពុធសប្ដាហ៍មុន បន្ទាប់ពីមានការផ្ទុះឡើង នូវអំពើហិង្សាជុំវិញ ទីតាំងតវ៉ានានា ក្នុងរដ្ឋធានី Khartoum ។

គួរបញ្ជាក់ថា ក្រុមបាតុករកំពុងតែស្នើឲ្យ មានផ្ទេរអំណាចគ្រប់គ្រង ទៅឲ្យជនស៊ីវិលឲ្យបានឆាប់ និងកំពុងតែទាមទារ ឲ្យរកយុត្តិធម៌ ជុំវិញការស្លាប់របស់ មនុស្សជាច្រើននាក់ ដែលបានបាត់បង់ជីវិត ចាប់តាំងពីមាន ការតវ៉ាផ្ទុះឡើង ដោយសារតែវិបត្តិសេដ្ឋកិច្ច និងដោយសារបទបញ្ជា ដ៏ឃោរឃៅជាច្រើន ទសវត្សកន្លងមក នៅទូទាំងប្រទេសស៊ូដង់ ចាប់ពីថ្ងៃទី១៩ខែធ្នូ៕

ប្រែសម្រួល៖ប៉ាង កុង

To Top