អន្តរជាតិ

បំផ្ទុះគ្រាប់ បែកក្បែរ ប្រាសាទពី រ៉ាមីតអេហ្ស៊ី របួសអ្នកទេស ចរណ៍ជាច្រើននាក់

បរទេស: BBCចេញផ្សាយនៅថ្ងៃចន្ទទី២០ ខែឧសភានេះ បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកដែលជឿជាក់ថា សំដៅលើរថយន្ដទេសចរណ៍មួយ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់ នៅជិតសារមន្ទីរអេហ្ស៊ីប ក្បែរទៅនឹងប្រាសាទពីរ៉ាមីត។

គេសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើន ដែលមានសញ្ជាតិអាហ្វ្រិកខាងត្បូង បានស្ថិតក្នុងចំណោមអ្នករងរបួស ។ អ្នករងរបួសភាគច្រើនរងរបួសស្រាល ខណៈបីនាក់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ ឧបករណ៍ផ្ទុះមួយត្រូវបានគេជឿជាក់ថា បានបង្កប់ចោលក្បែររបងសារមន្ទីរ ខណៈដែលឡានក្រុងកំពុងឆ្លងកាត់។

នៅមកដល់ពេលនេះ គេមិនទាន់អាចដឹងថាតើនរណា ជាអ្នកដែលស្ថិតនៅពីក្រោយ នៃការវាយប្រហារដោយគ្រាប់បែកនោះទេ ប៉ុន្តែកន្លងមកពួកសកម្មប្រយុទ្ធអ៊ីស្លាម បានតែងតែមានឈ្មោះ ជាក្រុមវាយប្រហារមកលើភ្ញៀវ ទេសចរនៅអេហ្ស៊ីប៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top