អន្តរជាតិ

បាញ់ប្រហារ នៅក្នុងរង្គសាលមួយ នៅប្រេស៊ីល ស្លាប់មនុស្សតិចបំផុត ១១នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះថា ប៉ូលិសបាននិយាយ កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្សចំនួន ១១នាក់ បានត្រូវគេបាញ់សម្លាប់ និងបានស្លាប់នៅក្នុងរង្គសាល មួយកន្លែងនៅរដ្ឋ Para ស្ថិតនៅភាគខាងជើង នៃប្រទេសប្រេស៊ីល ។

ប៉ូលិសបាននិយាយថា កាលពីល្ងាចថ្ងៃអាទិត្យ មានអំពើបាញ់ប្រហារមួយ កើតឡើងនៅទីក្រុង Belem ដែលនៅជិតក្រុង Guama ដែលមានក្រុមខ្មាន់កាំភ្លើងចំនួន ៧នាក់ បានទៅដល់រង្គសាល និងបានចាប់ផ្តើមបាញ់ប្រហារ ។ ពួកគេបានសម្លាប់ក្រុមស្ត្រីចំនួន ៦នាក់ ក្នុងណោមនោះមានម្ចាស់រង្គសាលម្នាក់ និងបុរស ៥នាក់ផងដែរ ។

មនុស្សម្នាក់បានរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្ថិតក្រោម ការគ្រប់គ្រងដោយប៉ូលិស ។

ការស៊ើបអង្កេតទៅលើអំពើ បាញ់ប្រហារត្រូវបានធ្វើឡើង ដោយក្រុមប៉ូលិសស៊ីវិល ប៉ុន្តែអ្នកនៅពីក្រោយអំពើ បាញ់ប្រហារនោះមិនទាន់ ដឹងច្បាស់លាស់នោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top