អន្តរជាតិ

អាមេរិកកំពុងជំរុញ ដើម្បីជៀសវាងការខូចខាត បន្ថែមទៀតចំពោះ ទំនាក់ទំនងជាមួយចិន

ចិន៖ ទីក្រុងប៉េកាំងបាន អំពាវនាវដល់ក្រុងវ៉ាស៊ីនតោនថា កុំឲ្យទៅឆ្ងាយពេកក្នុង ការធ្វើឲ្យប៉ះពាល់ ផលប្រយោជន៍របស់ចិន ហើយបានអំពាវនាវ ឲ្យមានការផ្លាស់ប្តូរពិតប្រាកដ ដើម្បីជៀសវាងការធ្វើឲ្យ ខូចទំនាក់ទំនងទ្វេភាគីបន្ថែមទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេស លោកWang Yi បាននិយាយនៅក្នុងការហៅទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo ថា ប្រទេសចិនប្រឆាំងជំទាស់ យ៉ាងម៉ឺងម៉ាត់ចំពោះការ កត់សម្គាល់ថ្មីៗរបស់អាមេរិក និងសកម្មភាពដែលប៉ះពាល់ ដល់ផលប្រយោជន៍របស់ចិន រួមទាំងការប្រើមធ្យោបាយ នយោបាយដើម្បីបង្ក្រាបប្រតិបត្តិការ ធម្មតារបស់ក្រុមហ៊ុនចិន។

លោក Wang បានបន្តថា ប្រវត្តិសាស្រ្ត និងការពិតបង្ហាញថា ប្រទេសចិននិងសហរដ្ឋអាមេរិក ទទួលបានផលប្រយោជន៍ ពីការសហការគ្នាទៅវិញទៅមក ខណៈភាគីទាំង២ ទទួលរងពីជម្លោះទ្វេភាគី ហើយកិច្ចសហប្រតិបត្តិការ គឺជាជម្រើសត្រឹមត្រូវតែ មួយគត់សម្រាប់ប្រទេសធំៗ២។

ការអំពាវនាវបានកើតឡើង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម អាមេរិកបានប្រកាសថា ខ្លួននឹងបន្ថែមក្រុមហ៊ុន ផលិតឧបករណ៍ទូរគមនាគមន៍ Huawei និងសាខារបស់ខ្លួនទៅក្នុងបញ្ជី Entity នៅថ្ងៃពុធ។ កំពុងស្ថិតក្នុងបញ្ជីឈ្មោះក្រុមហ៊ុន ពីការទិញបច្ចេកវិទ្យាអាមេរិក ដោយគ្មានការឯកភាពពី រដ្ឋាភិបាលដោយសារតែបញ្ហាសន្តិសុខ។
នៅថ្ងៃដដែលនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចុះហត្ថលេខា លើបទបញ្ជាមួយដែល រារាំងក្រុមហ៊ុនអាមេរិកមិនឲ្យ ប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ពីក្រុមហ៊ុនផលិតដែលចាត់ទុកថា ជាហានិភ័យសន្តិសុខជាតិ ដោយមិននិយាយពីក្រុមហ៊ុន Huawei ដោយឈ្មោះ។

ការផ្លាស់ប្តូរបែបនេះក៏ដូចជា ការកើនឡើងពន្ធលើទំនិញ ដែលមានតម្លៃ២០០ ពាន់លានដុល្លារ របស់ចិនកាលពីដើមខែនេះ ធ្វើឲ្យមានភាពស្មុគស្មាញ ដល់ការបន្តកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី ដែលកំពុងបន្តអស់រយៈពេល ជាងមួយឆ្នាំមកហើយ ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top