ព័ត៌មានជាតិ

ពេជ្រ សោភា បង្ហាញវត្តមាន ក្នុងកម្មវិធីចម្អិនម្ហូប ខ្នរអេធិអិម ដ៏ពិសេស ជាមួយម្ហូបខ្មែរ ជាង១០០០មុខ

ភ្នំពេញ៖បងៗស្រ្តីជាមេផ្ទះ នឹងអ្នកដែលចូលចិត្ត ចម្អិនអាហារ ពិតជាបានដឹងនូវ អំពីផលិតផលខ្នរ គឺពិតជាធានាធ្វើឲ្យម្ហូបប្រចាំថ្ងៃ គ្រប់មុខកាន់តែឈ្ងុយឆ្ងាញ់ មានជាតិ នាថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៩ ខ្នរបានរៀបចំនូវកម្មវីធីដ៏ពិសេសមួយ នៅផ្សរាទំនើបអ៊ីអន១ ដោយកម្មវិធីនោះយើង បានឃើញវត្តមាន របស់កំពូលតារាចម្រៀង ប្រចាំទេសកម្ពុជា ក៏ជាអគ្គរាជទូតសុឆន្ទះ របស់ផលិតខ្នរ គឺ ពេជ្រ សោភា មិនត្រឹមតែប៉ុណ្ណោះ ក៏
មានវត្តមានរបស់ ចាន់ កញ្ញា ដែលជាបេក្ខភាពមួយរូបក្នុងចំណោម Top5 របស់កម្មវិធី Master chef khmer 2018 ផងដែរ ។

អ្នកទំាង២នាក់បានចូលរួមសម្តែង ហើយជាពិសេសនោះគឺ ពួកគាត់បានធ្វើការចម្អិន ដោយផ្ទាល់ជាមួយផលិតខ្នរ ជូនបងបងប្អូនទាំងអស់គ្នា ដែលបានអញ្ជើញទៅផ្សារអ៊ីអន បានទស្សនានូវការចម្អិន អាហាររបស់ពួកគាត់ នឹងធ្វើការភ្លក់នូវអាហាររបស់ពួកគាត់ដែលបានចម្អិនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក៏មានវត្តមានរបស់ពិធីករដែលសង្ហារ នឹងសំបូរទៅវោហារស័ព្ទលោក ជា វណ្ណារិទ្ទិ ហើយនៅក្នុងនោះយើងក៏ឃើញ មាកការចូលរួមយ៉ាងច្រើនកុះករ ពីរសំណាក់បងប្អូន ចូលរួមលេងហ្គេម និងបង្វិលកងសំណាង ដែលបានទទួលឈ្នះរង្ចាន់ ជាច្រើនពីផលិតផលខ្នរផងដែរ ។
អ្វីដែលកាន់អស្ចារ្យ ហើយកាន់តែពិសេសនោះ ខ្នរក៏បានធ្វើការបង្ហញម៉ាស៊ីនដ៏អស្ចារ្យ ហើយមានតែមួយលើកដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា គឺដែលយើងហៅថា ខ្នរអេធិអិម “knorr ATM” ដែលជាម៉ាស៊ីន ឬជាកម្មវិធីមួយផ្តល់ជូន នូវម្ហូបខ្មែរជាង១០០០មុខ ជាមួយវិធីងាយៗដោយគ្រាន់ តែធ្វើការជ្រើសរើសមុខម្ហូបមួយណាអ្នកពេញចិត្ត ឬក៏ជ្រើសរើសប្រភេទសាច់ណាមួយ ជាមួយនឹងបន្លែណាមួយ ឬ ក៏ប្រសាច់សុទ្ទ ជាប្រភេទបន្លែសុទ្ធក៏បាន ភ្លាមនោះវានឹងផ្តល់នូវម្ហូខខ្មែរជាច្រើនមុខដើម្បីអោយអ្នកជ្រើសរើសយកមកចម្អិនដោយបង្ហាញនូវគ្រឿងផ្សំនឹងវិធីធ្វើ ។

លោកអ្នកគ្រាន់តែធ្វើការព្រីនជាក្រដាស ឬស្កេនជារូបភាព នោះលោកអ្នកនឹងទទួលបានមុខម្ហួបភ្លាមៗ មិនត្រឹមតែប៉ុណ្ណោះសម្រាប់បងៗជាស្រ្តីមេផ្ទះ ឬអ្នកដែលចូលចិត្តចម្អិនអាហារ ក៏អស់បារម្ភរឿងគិតថា តើចម្អិនមុខម្ហូបអ្វីថ្ងៃនេះ ឬអំពីពេលវេលានៃការចម្អិន គឺខ្នរអេធិអិម “Knorr ATM” ដោយម៉ាស៊ីន ឬកម្មវីធីនេះមានបង្ហាញនូវមុខម្ហូបដែលមានរយះពេលក្រោម១៥នាទីលើសពី១៥នាទីនឹងលើសពី ៣០នាទី វាគឺពិតជាអស្ចារ្យ។ ដូច្នេះប្រសិនបើលោក អ្នកចង់ចូលរួមទស្សនាការចម្អិនអាហារផ្ទាល់ៗ និងភ្លក់អាហារឆ្ងាញ់ៗ ពីពេជ្រ សោភា នឹងចាន់កញ្ញា នឹងធ្វើការសាកល្បង ជាមួយនឹងម៉ាស៊ីនខ្នរអេធិអិមដ៏ពិសេសនេះ រួមទាំងលេងហ្គេមនឹងបង្វិលកង សំណាងឈ្នះរង្វាន់ពីខ្នរ សូមកុំភ្លេចចួលរួមទាំង អស់គ្នានៅថ្ងែទី២២ ខែឧសភា ឆ្នាំ២០១៩នៅផ្សារទំនើបអ៊ីអន 2 សែនសុខ៕

ដោយ៖លី ភីលីព

To Top