ព័ត៌មានជាតិ

ខ្លឹមសាររំលឹក ប្រវត្តិសាស្ត្រជូរចត់ របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជា ប្រជាធិបតេយ្យ

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួប “ទិវាជាតិនៃការចងចាំ” ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណខ័ន្ត ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

មានប្រសាសន៍នៅក្នុងពិធីនេះ លោកអភិបាលខេត្តបានលើកឡើង នូវខ្លឹមសារសំខាន់ៗ ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំ ដល់ប្រជាពលរដ្ឋកម្ពុជាផងដែររួមមាន÷

១. ចងចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលបានប្រព្រឹត្តឡើង ដោយពួកប្រល័យពូជសាសន៍ប៉ុលពត មកលើប្រទេសកម្ពុជា។

២. ដឹងគុណជានិច្ច ដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេស ឲ្យរស់រានមានជីវិតឡើងវិញ។

៣. ប្រែក្លាយស្មារតីចងកំហឹងឈឺចាប់ ទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជា ឲ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍។

៤. ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ និងប្តេជ្ញាឈរលើគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងត្រៀមខ្លួនជានិច្ចចូលរួម និងអនុវត្តសំដៅការពារឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

៥. ប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួន ដែលល្មោភអំណាច និងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ៧មករា ។

To Top