ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់របប វាលពិឃាតប៉ុលពត

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា បានរៀបចំឡើងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៩ នៅវត្តជោតញ្ញាណសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ដោយមានកាចូលរួមក្រោមវត្តមាន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តបានថ្លែងថា ទិវានេះធ្វើឡើងដើម្បីរំឭក ពីការឈឺចាប់ជាប្រវត្តិសាស្ត្រ ក្នុងកំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ នៃរបបប្រល័ យពូជសាសន៍ប៉ុលពត ដែលបងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់នាពេលរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលពួកនោះបានកាប់សម្លាប់ធ្វើទារុណកម្ម បំពានលើសិទ្ធិគ្រប់បែបយ៉ាង ដោយមិនគិតថាប្រជា ពលរដ្ឋមកពីសាសនាណានោះទេ ។

លោកស្រី្តថ្លែងបន្តថា ពិតណាស់ មកដល់ពេលនេះមានរយៈពេលជិត៤០ ឆ្នាំ ហើយប៉ុន្តែការឈឺចាប់ នៅក្នុងចិត្តរបស់បងប្អូនប្រជាពរដ្ឋ នៅតែចងចាំមិនអាចបំភ្លេចបាន ព្រោះថានៅក្នុងរបបនោះមនុស្សម្នាក់ៗ គ្មានគ្រួសារណាមួយ ជៀសផុតពីការបាត់បង់សមាជិក ក្នុងគ្រួសារឡើយ ជាពិតប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា ហើយក៏ជាប្រវត្តិសាស្ត្រ នៅការដឹកនាំប្រទេសដែលត្រូវបានពិភព លោក អន្តរជាតិ បានធ្វើកំណត់ត្រាថា
គ្មានប្រទេសណាមួយដែលបានឆ្លងកាត់នូវដំណាក់កាលនយោបាយ ដ៏អាក្រក់បំផុតដូចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ នោះ។

លោកស្រីបានបន្តថា ដោយ សារតែ បញ្ហានយោបាយ ការរើសអើងគ្នា ការដណ្ដើមអំណាចគ្នា ក្នុងដំណាក់កាលនោះពោរពេញទៅដោយកំហឹងសងសឹក និងការឈឺចាប់ ដូច្នេះ ក្រោយពេលដែលពួកគេបានគ្រប់គ្រងប្រទេស គេក៏បានដឹកនាំប្រទេសបែបប្រល័យពូជសាសន៍ដែលបានធ្វើឱ្យ ប្រជាជាតិរបស់យើងទទួលរងការឈឺចាប់ រងទុក្ខវេទនាយ៉ាង ធ្ងន់ធ្ងរក្រៃលែងបំផុតផងដែរ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យអោយមាន ទិវាជាតិនៃការចងចាំ នៅឆ្នាំ ២០១៨ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ការលើកតម្កើង គោរពវិញ្ញាណក្ខន្ធ នឹងការធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបទមិឡនោះ និងលើកតម្កើង ដល់ជនរង គ្រោះ ស្ដារនូវកិត្តិយស នឹងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតទៅហើយក៏ដោយ ។

លោកស្រីបានមានប្រសាសន៍បន្តថា ដោយមើលឃើញនូវទុក្ខវេទនានិងការឈឺចាប់ទាំងនោះហើយ ទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងអ្នកស្នេហាជាតិជាច្រើនរូបទៀត ដឹកនាំចលនាតស៊ូដើម្បីរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ របបប៉ុលពតឲ្យជនរងគ្រោះរបស់ជើងដែលនៅសេស សល់ពីការកាប់សម្លាប់ និងការធ្វើទារុណ កម្មគ្រប់បែបយ៉ាង ឲ្យបានរស់នៅក្នុងដំណើរការកសាងជាតិសាជាថ្មី ។

ការប្រឹងប្រែងរបស់សម្ដេចតេជោ ពីការរំដោះប្រទេសជាតិរួច នឹងខំទប់ស្កាត់ នៃរបបប្រល័យពូជសាសន៍ប៉ុលពត មិនឲ្យវិលត្រឡប់មកវិញ និងការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឱ្យកម្ពុជារបស់យើងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ ។

ដូច្នេះហើយយើងកុំកភ្លេចគណបក្សប្រជាជនកម្ពុជា ដែលបានជួយសង្រ្គោះប្រជាពលរដ្ឋ អោយមានថ្ងៃនេះ ហើយការរីចំរើនគ្រប់វិស័យផងដែរ។

Facebook Comments

To Top