អន្តរជាតិ

ពួកឧទ្ទាម នៅយេម៉ែន និយាយថា នឹងវាយប្រហារ ទីតាំងយោធាសំខាន់ៗ របស់សហភាពអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត

បរទេស៖ពួកឧទ្ទាម ហូធី នៅប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហារទីតាំងយោធា អារ៉ាប៊ីសាអូឌីត Aramco កាលពីសប្ដាហ៍មុន គឺជាការចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆាំងទីតាំងយោធាសំខាន់ៗចំនួន៣០០កន្លែង។

យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន SABA បានដកស្រង់សម្តីប្រភពមួយថា “ទីតាំងគោលដៅទាំងនោះ រួមមានទាំងទីបញ្ជាការយោធានិងទីតាំងយោធាសំខាន់ៗ នៅសហភាពអារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីត ក៏ដូចជាមូលដ្ឋានរបស់ពួកគេ នៅក្នុងប្រទេសយេម៉ែនផងដែរ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បាននិយាយថា កូនដ្រូនប្រដាប់អាវុធពីរគ្រឿង បានវាយប្រហារស្ថានីយបូមប្រេងចំនួនពីរកន្លែង កាលពីថ្ងៃអង្គារសប្ដាហ៍មុន បន្ទាប់ពីទូរទស្សន៍ Masirah TV របស់ពួកឧទ្ទាមនិយាយមុននោះថា ក្រុមខ្លួនបានបើកការវាយប្រហារដោយកូនដ្រូន ទៅលើទីតាំងអារ៉ាប៊ីសាអូឌីត៕

ប្រែសម្រួល៖ប៉ាង កុង

To Top