ព័ត៌មានជាតិ

ដីកាបង្គាប់ឲ្យចាប់ខ្លួន ជនជាប់ចោទម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប បានអនុវត្តតាមដីកាបង្គាប់ អោយចាប់ខ្លួន ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនជាប់ចោទខាងលើមានឈ្មោះនាង វណ្ណាហៅស៊ីង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ខ្ចៅស្ងោរ មានទីលំនៅបច្ចុប្បន្នភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ ចាប់ខ្លួនពីបទជួញដូរនូវសារធាតុញៀន ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិរកាក្រោម ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យតាមដីកាលេខ០៦២ ដ ខ ច/១៩ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកណ្ដាល ហើយបានបញ្ជូនមកកាន់អធិការដ្ឋាននគរស្រុកស្អាង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីនៃច្បាប់ ៕

To Top